ព្រឹតិ្តការណ៍ថ្មីៗ

ជនបរទេស​ស្បែកសម្នាក់​ លោតពីលើអាគារជាន់ទី៩ នៃខុនដូរ Pearl កម្ពស់​១៤ជាន់ កណ្ដាល​ក្រុង​ភ្នំពេញ​!

6 ខែ មុន 389 តូ សុផល

រាជធានីភ្នំពេញ​ ៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ​ TNN បានអោយដឹងថា​ នៅមុននេះបន្តិច​ មានបុរសបរទេសម្នាក់

លោតពីលើអាគារជាន់ទី៩ នៃខុនដូរ Pearl កម្ពស់១៤ជាន់ ស្ថិតនៅតាមផ្លូវ១១១ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ភ្នំពេញ​ នៅវេលាម៉ោង​០៤:១០នាទីល្ងាច ថ្ងៃទី១១ ខែមិនា​ ឆ្នាំ​២០១៨នេះ។

ប្រភពពី​ម្ចាស់រ៉ឺម៉កកង់បីបានប្រាប់អោយភ្នាក់ងារ TNN បានដឹងថា គ្រាន់តែគាត់ដើរចេញពីរ៉ឺម៉កទៅនិយាយគ្នាជាមួយអ្នករត់កង់បីផ្សេងទៀត បានប្រហែល៥នាទី ក៏លឺសំលេងផាំងលាន់ដូចរន្ទះ ស្រាប់តែគាត់ងាកមើលភ្លាមក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលឃើញ​មនុស្សធ្លាក់ពីលើអាគារខុនដូរ ចំលើដំបូលរ៉ឺម៉កកង់បីរបស់គាត់បណ្ដាលឲ្យស្រុតតំបូលរ៉ឺម៉កកង់បី គៀបមនុស្សជាប់ដាច់សាច់ដៃជើងគួរអោយរន្ធត់ ទើបផ្អើលឆោរឡោរឡើងតែម្ដង។

ប្រភពពីសន្តិសុខដែលយាមខុនដូរខាងលើបានប្រាប់អោយ TNN ដឹងថា បុរសបរទេស​ខាងលើ មិនសូវដែលឃើញមុខចេញចូលខុនដូរនេះទេ តែមិនដឹងយ៉ាងម៉េច ស្រាប់តែម៉ោងកើតហេតុខាងលើ​បែរជាឃើញធ្លាក់ចុះមកពីជាន់ទី៩ ចំរ៉ឺម៉កកង់បីដែលចតរងចាំដឹកភ្ញៀវនៅមុខខុនដូរបែបហ្នឹងសោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ​រួចធ្វើការសាកសួរ និងទាក់ទងទៅសមត្ថកិច្ចជំនាញអោយចុះមកធ្វើ​កោសល្យវិច័យ​ ស្រាវជ្រាវ​រកមូលហេតុភ្លាមៗផងដែរ។

(ព័ត៌មានបន្ថែម​ TNN នឹងជម្រាបជូនបន្តិចទៀតនេះ)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ