ព្រឹតិ្តការណ៍ថ្មីៗ

លាន់ដូចរន្ទះ! ស្លាប់២នាក់របួសធ្ងន់៤នាក់ ដោយសារតែក្រុមក្មេងស្ទាវជិះម៉ូតូដេញវាយគ្នា ជ្រុលទៅបុករថយន្តពេញទំហឹង!

1 ឆ្នាំ មុន 830 តូ សុផល

រាជធានីភ្នំពេញ ៖ ក្មេងស្ទាវប្រុសស្រីជិះម៉ូតូជាច្រើនគ្រឿងដេញគ្នាវៃតាមផ្លូវ ក្នុងល្បឿនយ៉ាងលឿន មកដល់ផ្លូវមានស្ថានភាព ងងឹត

បានវាក់អឺនឹងរថយន្ត SIENNA ដែលបើក មកបញ្ច្រាសទិសដៅចរាចរណ៍គ្នា បណ្តាលឲ្យបុកគ្នា ពេញទំហឹងលាន់ដូចរន្ទះ ស្លាប់មួយ និងរបួសធ្ងន់៥នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះកើតឡើង នៅម៉ោង០០៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨ នៅចំណុចច្រកចូលបុរីសែនមនោរម្យ ស្ថិតតាមផ្លូវជាតិលេខ៤ ម្ដុំផ្សារអូឌឹម ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។​

បើតាមអ្នកដែលឃើញហេតុការណ៌ផ្ទាល់បានប្រាប់ភ្នាក់ងារ TNN បានដឹងថា នៅមុនកើតហេតុបានឃើញ ក្រុមក្មេងស្ទាវ ជាច្រើននាក់មានទាំងប្រុសទាំងស្រី ជិះម៉ូតូជាច្រើនគ្រឿង មិនចាំម៉ាក ក្នុងល្បឿនយ៉ាងលឿន តាំងពីជិតរង្វង់ចោមចៅ ក្នុងទិសដៅពីកើតទៅលិច តាមផ្លូវជាតិលេខ៤ ដោយដេញវាយគ្នាយ៉ាងអនាធិបតេយ្យ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជាផ្លូវដែលមានស្ថានភាពងងឹតផង និងកំពុងជិះក្នុងលឿនយ៉ាងលឿនទៀត ក៏វាក់អឺនឹងរថយន្ត SIENNA ពណ៍ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AE-2375 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿន លឿនដូចគ្នា ក៏បានបុកចំពីមុខរថយន្តពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យយុវតីម្នាក់ ខ្ទៀតផ្លោង ពីលើម៉ូតូ បោកក្បាលហ្នឹងថ្នល់ស្លាប់ភ្លាមៗ គួរឲ្យរន្ធត់ ចំណែកឯអ្នកក្មេងស្ទាវ៥នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែជាអកុសល យុវជនម្នាក់ត្រូវបានដាច់ខ្យល់ពេលកំពុងបញ្ជូនទៅមន្ទីរពទ្យ ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ TNN បានឲ្យដឹងថា ក្រោយកើតហេតុរថយន្ត SIENNA និងម៉ូតូ Dream សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៍លឿងលាយខ្មៅ អត់ស្លាកលេខ និងម៉ូតូ EXCITOR ពណ៍ខៀវ អត់ស្លាកលេខ មួយគ្រឿងទៀត សមត្ថកិ​ច្ចនៅមិនទាន់ដឹងថា អ្នកណាជាម្ចាស់ម៉ូតូ មួយណា​នៅឡើយទេ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទាក់ទងសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ ចុះមកធ្វើការ វាស់វែង រួចស្ទូចនិងដឹកយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រងចាំភាគីទាំងសងខាង ដោះស្រាយគ្នាពេលក្រោយ។​

បច្ចុប្បន្នសពយុវតីវ័យប្រហែល១៨ឆ្នាំ និងយុវជនវ័យប្រហែល២០ឆ្នាំ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់អោយ រថយន្តដឹកសពយកទៅតម្កល់ទុក នៅវត្តទឹកថ្លា រងចាំប្រកាសរកសាច់ញាតិ៕ ដោយ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ