ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលពេញភូមិ បុរសម្នាក់បានដេកស្លាប់ ក្នុងតូបកាត់សក់ ទាំងយប់!

3 ខែ មុន 223 តូ សុផល

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនាំគ្នាទៅចោមរោមទាំងយប់ ករណីប្រទះឃើញ​ បុរសម្នាក់បានដេកស្លាប់ នៅបន្ទប់ឡៅតឿ ក្នុងតូបកាត់សក់មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ កាលវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅចំនុចជាប់ផ្សារទួលពង្រ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ​ លេង ខេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបកាត់សក់សេរីមង្គលមានជ័យ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិគរគី ឃុំសាលាវិស័្សយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមការរាប់ពីមិត្តភក្ត្រ័បានអោយដឹងថាជនរងគ្រោះមានវិបត្តស្នេហាដោយសារសង្សាបែកចិត្តរៀងរាល់ព្រឹកគេឃើញជនរងគ្រោះតែងតែបើកទ្វារតូបកាត់សក់ដូចសព្វដងតែពេលព្រឹកមិញនេះគេមិនបានឃើញមិត្តភក្ត្រ័របស់គេបើកតូបកាត់សក់នោះទេដោយមានការសង្ស័យក៍ឲ្យអ្នកជិតខាងជួយបើកទ្វារមើលស្រាប់តែឃើញជនរងគ្រោះបានដេកស្លាប់បាត់ទៅហើយ មិនដឹងតាំងពីម៉ោងប៉ុន្មានទេក៍បាន រាយការណ៍ជូនសមត្ថកិច្ចមូលដ្ថានភ្លាមៗផងដែល។

ក្រោយពីកើតហេតុគេឃើញសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរងចាំសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យ​ ក្រោយពីធ្វើកោសល្យវិច័យ​សពរួចហើយ ឃើញថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន៕ AhBoYz

  

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ