ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងប្រុសពីរនាក់លង់ទឹកស្លាប់នៅសង្កាត់អូរចារ

4 ខែ មុន 214 តូ សុផល

បាត់ដំបង៖ក្មេងប្រុសពីរនាក់នាំគ្ននាចុះហែលទឹកលេងក្នុងស្រះស្ថិតក្នុងក្រុមទី២៩ ភូមិអូរចារ សង្កាត់អូរចារ បណ្តាលអោយលង់ទឹកស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ជនរងគ្រោះទាំងពីរនាក់ឈ្មោះ

ទី១-ឡុង សុីវលី ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

២-ឈ្មោះ ឃុន វ៉ាន់យុទ ភេទប្រុស អាយុ០៩ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា។

ហេតុការណ៍ដ៍រន្ធត់នេះបានកេីតឡើងកាលពីវេលាម៉ោង៣រសៀលល ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៨នៅចំនុចកេីតហេតុខាងលេី។

ក្រោយពីទទួលបានដំណឹងថាមានករណណីលង់ទឹកសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំគ្នាចុះជួយសង្គ្រោះប៉ុន្តែជាអកុសលទំរាំរកឃេីញក្មេងប្រុសទាំងពីរបានស្លាប់់បាត់បង់ជីវិតយ៉ាងខ្លោចផ្សាបំផុត។

បច្ចុប្បន្នសពក្មេងប្រុសទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពពៃណី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ