ព្រឹតិ្តការណ៍ថ្មីៗ

ទស្សនិកជនរិះគន់ចៅក្រមទាំង៥រូប (CNC) ថាកាត់ក្តីលំអៀង អោយ ឌុម កែវ ដា ចាញ់ថៃ!

1 ឆ្នាំ មុន 123 តូ សុផល

ភ្នំពេញ៖ ទស្សនិកជនដែលតែងតែគាំទ្រតាមដានទស្សនា កម្មវិធី «កំពូលអ្នកប្រដាល់ជើងឯកគោជល់» រៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍ CNCមានវត្តមានទាំងកីឡាករជាតិ និងអន្តរជាតិ ល្បីៗប៉ះគ្នាដើម្បីដង្តើមប្រាក់លានពីក្រុមហ៊ុនភេជ្ជៈគោជល់»។ ដោយឡែកសប្តាហ៍ ថ្ងៃសៅរ៍ ទី ១០ ខែ មិនា ឆ្នាំ ២០១៨ នេះ កីឡាករ ឌុម

កែវដា (ខ្មែរ)  ប្រកួតជាមួយ កីឡាករ ថងមុន (ថៃ)  ជាលទ្ធផល កីឡាករកម្ពុជាឈ្នះដោយពិន្ទុ និងត្រូវប្រកួតផ្តាច់ព្រ័ត្រជាមួយកីឡាករថៃ ខ្វាង ងិន ដែលបានយកឈ្នះ កីឡាករ ផាន់ គ្រាន់។

ក្នុងជំនួបផ្តាច់ព្រ័ត្រដណ្តើមប្រាក់លាន រវាងកីឡាករ ឌុម កែវដា (ខ្មែរ) និង កីឡាករ ខ្វាង ងិន (ថៃ) យ៉ាងស្វិតស្វាញពេញ៥ទឹក ចៅក្រមទាំង៥រូប បានកាត់ក្តីអោយកីឡាករថៃឈ្នះដោយពិន្ទុ។

ទស្សនិកជនភ្លូកទឹកភ្លូកដី សម្តែងការខកចិត្ត និងមិនពេញចិត្តចំពោះការកាត់សេចក្តីលំអៀងរបស់ចៅក្រមទាំង៥រូប ដែលបំរើការនៅ CNC។ ខាងក្រោមនេះ ជាមតិទស្សនិកជន៖

ទស្សនាការប្រកួតខាងក្រោម៖

Dum Keoda (Khmer vs Kwang Ngin(thai),

https://www.youtube.com/watch?v=Q53i2enUdf8

Dum Keoda (Khmer) Vs Thongbun (Thai)

https://www.youtube.com/watch?v=QxTMYMWLJuM

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!