ជាប់ខ្នោះក្រោយរួមភេទជាមួយសង្សារវ័យ១២ឆ្នាំ ១ថ្ងៃសម្រេច២ដង!

3 ខែ មុន 557 តូ សុផល

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ០១នាក់តាមបណ្តឹងរបស់អា ណាព្យាបាលកុមាររងគ្រោះ​ ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំនៅភូមិ ឬស្សី៣សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ហេតុការនេះកើតឡើងកាលពីថ្ងៃសៅរ៍ ០៩រោច ខែផល្គុនឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី០៩ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង១១ម៉០០នាទី នៅចំណុចក្នុងបន្ទប់ទឹក ផ្ទះលេខ៣២៨ ផ្លូវលំ ភូមិ ឬស្សី៣សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កើតឡើង០១លើក បង្កឡើងជនសង្ស័យម្នាក់ស្លៀកពាក់ស៊ីវិល មធ្យោបាយ ថ្មើរជើង ។

១-ជនសង្ស័យឈ្មោះ រ៉ុន ប្រុសលីន ភេទ ប្រុស អាយុ១៥ឆ្នាំ ជន ជាតិ ខ្មែរមុខរបររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ឬស្សី៣សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

២-កុមារីរងគ្រោះឈ្មោះ ថ-ស-ព ភេទស្រី អាយុ១២ឆ្នាំ ជនជាតិ ខ្មែរ ជាសិស្ស ស្នាក់នៅផ្ទះ លេខ២៣១ ផ្លូវលំ ភូមិ ឬស្សី៣សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ប្រភពអោយដឹងថា កាលពីថ្ងៃទី០៨ខែមីនា ឆ្នាំ២០១៨វេលាម៉ោង១៣ និង០០នាទី មុនពេលកើតហេតុ កុមារីរងគ្រោះឈ្មោះ ថ-ស-ព បានដើរទៅងូតទឹកនៅក្នុងបន្ទប់ទឹករួម ក្បែរផ្ទះលេខ៣២៨ ផ្លូវលំ ភូមិ ឬស្សី៣សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ខណៈនោះជនសង្ស័យឈ្មោះ រ៉ុន ប្រុសលីនដែលត្រូវជាសង្សាររបស់កុមារីរងគ្រោះឈ្មោះ ថ-ស-ព បានចូលទៅងូតទឹកជាមួយ រួចបានរួមភេទជាមួយគ្នាសំរេចបានមួយលើក បន្ទាប់មកនៅវេលាម៉ោង ១៩និង០០នាទី កុមារីរងគ្រោះបានចូលទៅបត់ជើងតូចនៅផ្ទះមីង បន្ទាប់មកជនសង្ស័យបានចូលទៅរួម ភេទជាមួយគ្នាសំរេចបានមួយលើកទៀត។

លុះដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង១១ម៉០០នាទីថ្ងៃទី០៩ ខែមីនាឆ្នាំ២០១៨ វេលាម៉ោង១១និង០០នាទី ឱពុកម្តាយកុមារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ អោយឃាត់ខ្លួនជនសង្ស័យតែម្តងដើម្បិសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់។

បច្ចុប្បន្នជនសង្ស័យឈ្មោះ រ៉ុន ប្រុសលីន ឃាត់ខ្លួននៅអធិការសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ