ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិបរទេស២នាក់ ឆក់ទូរស័ព្ទ iPhone X ត្រូវបានម្ចាស់គេចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើង រួចប្រគល់សមត្ថកិច្ច!

3 ខែ មុន 1666 តូ សុផល

រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ​ TNN បានអោយដឹងថា​ : ជនជាតិបរទេស២នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទមួយគ្រឿងម៉ាក Iphone-X ធ្វើសកម្មភាពលួចកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ជាន់ផ្ទាល់ដីផ្សារ City Mall និង មួយលើកទៀត កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ល្ងាចថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៨នេះ បានធ្វើសកម្មភាព បម្រុងលួចម្តងទៀតនៅហាងលក់ទូរស័ព្ទមួយកន្លែងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្បែរអាគារ៤២ជាន់ ក៏ត្រូវម្ចាស់ហាងទូរស័ព្ទចាប់ប្រគល់អោយសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យជាជនជាតិបរទេសទាំង២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់កំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ AhBoYz៚

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ