ព្រឹតិ្តការណ៍ថ្មីៗ

អនុវត្តន៍តាមបទបញ្ជាអភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យសាធារណៈក្នុងមូលដ្ឋាន

3 ខែ មុន 136 តូ សុផល

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជារផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ

នៅថ្ងៃសោរ៍ ទី០៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០៨:០០នាទីព្រឹ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក គឹម វុត្ថា ប្រធានប្រជាពារការខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញរួមមាន៖ មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៤៧-៩៣-១០៦-១០៨ ផ្លូវភ្លោះព្រះអង្គឌួង និងទីតាំងមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានស្អាតល្អក្នុងមូលដ្ឋានខណ្ឌ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ