ព្រឹតិ្តការណ៍ថ្មីៗ

អុញ! ប្រយ័ត្នផង មានការបាក់រលំប៉ាណូបុណ្យទន្លេ សង្កត់លើរ៉ឺម៉កម៉ូតូ របួសបុរសម្នាក់ បង្កការភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍យ៉ាងខ្លាំង!

3 ខែ មុន 1006 តូ សុផល

ខេត្តកណ្តាល ៖ ការរិះគន់ទើបបានបញ្ចប់ថ្មីៗនេះប៉ុណ្ណោះ ចំពោះការសរសេរខុសអក្ខរាវិរុទ្ធខ្មែរនៅលើប៉ាណូដ៏ធំមួយ សម្រាប់ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកបុណ្យទន្លេខេត្តកណ្តាល ដែលដាក់នៅចំណុចផ្លូវជាតិលេខ២ ជាប់សាលាខេត្តកណ្ដាល។ ក្រោយមកក៏បានធ្វើការកែតម្រូវឡើងវិញ ។

ឥឡូវនេះ ប៉ាណូបុណ្យទន្លេកាត់ទទឹងផ្លូវដ៏ធំមួយទៀតហើយ បានរលំទាំងផ្ទាំងសង្កត់លើអ្នកធ្វើដំណើរដោយម៉ូតូ១គ្រឿង និងអ្នកធ្វើដំណើរដោយរ៉ឺម៉ក១គ្រឿង របួសម្នាក់ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ២ ភូមិព្រែកឬស្សី​ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ មាន សុខនី ភេទប្រុល អាយុ៣០ឆ្នាំ មុខរបរជាង មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើអ្នកឃើញហេតុការណ៍ បាននិយាយថា នៅវេលាកើតហេតុនោះ គឺ​មានខ្យល់បក់ខ្លាំង​ធ្វើឲ្យដែកដែលយកមកធ្វើប៉ាណូ វាស្ដើងផងនោះ បាន​បាក់ធ្លាក់សង្កត់មកលើជនរងគ្រោះ និងរទេះអេតចាយបណ្ដាលឲ្យ​កកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរនៅលើដងផ្លូវជិត១ម៉ោង។

គួបញ្ជាក់ផងដែរថា ករណីខាងលើនេះ មកពីការធ្វេសប្រហែសរបស់សាលាក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ ដែលខ្វះការ​យកចិត្តទុកដាក់ ធ្វើឲ្យតែរួចពីដៃ ហើយនេះស្លាកប៉ាណូធ្លាក់ចំប្រជាពលរដ្ឋម្នាក់ ចុះប្រជាពលរដ្ឋច្រើន និងបើចំពេល​ក្បួនថ្នាក់ដឹកនាំវិញ តើនឹងមានរឿងអ្វីកើតឡើង។

សូមជម្រាបថា ពិធីបុណ្យទន្លេ លើកទី៤នេះ បានប្រារព្ធ​ឡើងនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ទី១០ និងទី១១ ខែមីនា ឆ្នាំ២០១៨នេះ។ ហើយនៅរសៀលថ្ងៃទី១០នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមពិធីបុណ្យទន្លេនេះផងដែរ ៕ (ដោយ AhBoYz៚)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ