ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបគ្រឿងញៀន និងជាមុខសញ្ញាប្លន់ចាស់ក្នុងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងវត្ថុតាគ្រឿងញៀន២៩,៧៤ ក្រាមនិងម៉ូតូគ្រឿង

1 ឆ្នាំ មុន 123 តូ សុផល

កំពង់ស្ពឺ៖ ថ្ងៃសុក្រ ០៨រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨

នៅចំណុចភូមិថ្មី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត
កំពង់ស្ពឺ បានសហការណ៌ ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ នឹងសម្ភារះ វត្ថុតាងរួមមាន៖
ទី១-ឈ្មោះ ម៉ាន់ អាម៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរជាងទូរស័ព្ទ មានទីលំនៅភូមិថ្មី ឃុំខ្ទុំក្រាំងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទី២-ឈ្មោះ សាត អៀងហ៊ន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំជាមួយគ្នា
ទី៣-ឈ្មោះ សយ ពិសី ភេទប្រុស អាយុ៣០ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា
ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងសម្ភារះ
រួមមាន៖ ម៉ូតូចំនួន ០៣ គ្រឿង,ថ្នាំញៀនម៉ាទឹកកក ចំនួន ០៣ កញ្ចប់ តូច០១កញ្ចប់ ធំ០២ កញ្ចប់ ស្មើរ ២៩.៧៤ក្រាម,ជញ្ជីងថ្លឹងថ្នាំ ០១ ។

ករណីខាងលើនេះជាប់ពាក់ព័ន្ធ ប្លន់នៅខណ្ឌ័ជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។
បច្ចុប្បន្ន ជនសង្ស័យ ០១នាក់ ឈ្មោះ ម៉ាន អាម៉ាត់ ភេទប្រុស អាយុ ២៤ឆ្នាំ ម៉ូតូ ០១គ្រឿង នឹងថ្នាំញៀន ០២កញ្ចប់ ស្មើរ ០៦.03ក្រាមនឹងជញ្ជីងថ្លឹងថ្នាំ ០១ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត
កំពង់ស្ពឺ បានប្រគល់ទៅអោយកងរាជអាវុធហត្ថរាជធានីដើម្បីបន្តនីតិវិធី ច្បាប់ ។
ចំណែកជនសង្ស័យ ០២នាក់ ថ្នាំញៀនម៉ាទឹកកក ០១កញ្ចប់ស្មើរ២៣.៧៤ក្រាម ម៉ូតូ ០២គ្រឿង បានរក្សាទុក នៅជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវីធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ