ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបានចំនួន៦នាក់ បញ្ជូនបន្តទៅ មន្ទីរសង្គមកិច្ច

3 ខែ មុន 83 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១:០០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌ ចុះរដ្ឋបាលប្រមូលជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀន នៅក្នុងប្លុកតាន់ប៉ា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ជាលទ្ធផល៖ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបានចំនួន០៦នាក់ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ជនសង្សយ័ខាងលើបានបញ្ជូនមកសាលាខណ្ឌដូនពេញ ដេីម្បីបញ្ជូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារាជធានីភ្នំពេញ នៅព្រឹកស្អែក ដើម្បីធ្វើការអប់រំតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ