ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន ៖ ទោះស្ថិតក្នុងស្ថានភាពណា យើងជាមិត្តរួមអាវុធជាមួយគ្នា មិនបោះបង់ចោលគ្នា រួមសុខ រួមទុក្ខជាមួយគ្នា និងមើលថែរគ្នាលុះដល់ដង្ហើមចុងក្រោយ

4 ខែ មុន 242 តូ សុផល

កំពង់ស្ពឺ៖ ការលើកដោយការប្តេជ្ញាចិត្តមុតមាំបែបនេះគ្រាដែល លោកមេបញ្ជាការ

បានាំមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៣,០០០,០០០ រៀល រួមទាំងសម្ភារះនាំទៅសួរសុខទុក្ខមេបញ្ជាការរងដែលមានជំងឺសម្រាក ព្យាបាលនៅផ្ទះ នៅផ្ទះនាសង្កាត់ផ្សាថ្កូវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃ០៩ទី ខែមិនា ឆ្នាំ២០១៧ ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា ថ្ងៃនេះ ក្រុមប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពិតជាបាន ចូលរួមគាំទ្រនិងអាណិតយ៉ាងពន់ពេកចំពោះ លោកវសេនីយ៍ឯក អ៊ុល រ៉ាស៊ី មេបញ្ជាការរង ដែលលោកមានជំងឺ និងត្រូវសម្រាកពីការងារមួយរយះ ដែល កន្លងមកបញ្ចាការរងរូបនេះបានធ្វើការងាររួមគ្នា ជាយុទ្ធមិត្តរួមអាវុធ លះបង់គ្រប់ ជំហានដើម្បីការពារជាតិ ការពារទឹកដី ការពារប្រជាពលរដ្ឋ តស៊ូបូជាសាច់ស្រស់ ឈាមស្រស់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ប្រជាពលរដ្ឋ ជូនជាតិ មាតុភូមិ រួម គ្នាពួតដៃក្នុងអង្គភាពដឹកនាំកសាងទទួលបានស្នាដៃកន្លងមកគួរឲ្យកក់សម្គាល់ ។
មេបញ្ជាការបានបន្តថា ហើយជានិច្ចជាកាលអង្គភាពតែងបានយកចិត្តទុកដាក់ ចំពោះទុកលំបាកផ្សេងៗ ដែលក្រុមគ្រួសារលោកមេបញ្ជាការរងខ្វះខាត ក្នុងបានឲ្យក្រុមគ្រូពេទ្យអង្គភាពតាមដាន និងពិត្យអំពីបញ្ហាសុខភាពជាប្រចាំ ផងដែរ ។ បើទោះបីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តនៅមានកម្រិត មែនតែទិកចិត្តនៃយុទ្ធមិត្តយើងបានលះបង់ នៅសម្ភារៈ និងថវិការួមគ្នាដើម្បី ធ្វើយ៉ាងណាឲ្យលោកមេបញ្ជាការរងទទួលបានសុខភាពត្រឡប់មកវិញ។ មេបញ្ជាការ បានសម្តែងការគោរពចំពោះ លោកវរសេនីយ៍ឯកមេបញ្ជាការរង ឆាប់ៗនេះនិងបានបម្រើការជូនអង្គភាព វិញជាក់ជាមិនខាន។
លោកឧត្តមសេនីយ៍ត្រីបានបន្តថា ក្នុងប្រទេសពោពេញដោយសុខសន្តិភាព និង ការអភិវឌ្ឍន៏ គ្មានសង្គ្រាមដូច្នេះយើងជាកងកម្លាំងត្រូវរួមធ្វើការងារ កសាងអង្គ ភាព ការពារសុខសន្តិភាព និងចេះជួយធុរៈគ្នាពេលជួបការនេះហើយគឺជាការ ប្រសើរមិនអាចកាត់ថ្លៃបាន ។ ជាពិសេសទៅទៀតនោះកម្លាំងកងរាជអាវុធហត្ថ ក្រោមការដឹកនាដ៏ត្រឹមត្រូវ និងយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន មេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសដែលតែងគិតគូរពីសុខទុក្ខ ឲ្យមានការត្រួតពិនិត្យជាប្រចាំចំពោះ គ្រួសារកងរាជអាវុធហត្ថទាំងអស់មានជីវិភាពខ្វះខាត និងជួបការលំបាក ឲ្យចេះ ជួយគ្នាទើបកងរាជអាវុធហត្ថមានមូលនិធិមហាគ្រួសារ សម្រាប់ដោះស្រាយ បន្ទាន់ដល់កម្លាំងដែលជួបបញ្ហាបន្ទាន់។
សូមបញ្ជាក់ថា៖ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថគឺផ្តួចផ្តើមដោយ នាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន មេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការណែនាំជាប្រចាំឲ្យមានការ យកចិត្តទុកដាក់ចំពោះកម្លាំងក្រោមឪវាទ រួមទាំងគ្រួសារកងកម្លាំងទាំងជួបការលំបាក និងខ្វះលទ្ធភាព មានជំងឺផងដែរ។
សម្ភារៈដែលនាំទៅជួយលោកមេបញ្ជាការរងមាន៖ ថវិកា ៣,០០០,០០០រៀល អង្ករ០៤ បាវ ,ទឹកស៊ីអ៊ីវ ០៨យួរ ,ទឹកសុទ្ធ០៤ កេះ មី០៤កេះ ,ទឹកគោឆៅ០៤ឡូ, ផ្លេឈើគ្រប់មុខ មួយកន្រ្តកធំ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ