ព្រឹតិ្តការណ៍ថ្មីៗ

ចូលទិញបារីបែរជាបន្លំលួចម៉ូតូកេចខ្លួនមិនរួចប្រជាពលរដ្ឋវាយទ្រមខ្លួន

5 ខែ មុន 160 តូ សុផល

ភ្នំពេញ៖ជនសង្ស័យម្នាក់បានចូលទៅទិញបារីនៅកន្លែងតូបលក់ចាប់ហួយពេលម្ចាក់ភ្លេចខ្លួនបន្លំលួចម៉ូតូបានសម្រេចជិះគេចខ្លួន

ម្ចាស់ឃើញសែកចោរៗប្រជាពលរដ្ឋព័ទ្ធចាប់បានភ្លាមៗវាយឡើងទ្រមទើបប្រគល់អោយសមត្ថកិច្ច។
ហេតុការណ៍បង្ករភ្ញាក់ផ្អើកាលពីម៉ោង០៨និង២០នាទីព្រឹកថ្ងៃទី០៩មិនា២០១៨នៅផ្លូវលំភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះច័ន្ទ ដារ៉ា អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិ២ផ្លូវរថភ្លើងសង្កាត់ស្រះចកខណ្ឌដូនពេញមានស្រុកកំណើតភូមិបួលឃុំព្រៃរំដេងស្រុកគិរីវង្សខេត្រតាកែវ។

ម្ចាស់ម៉ូតូឈ្មោះ ទុយ ហង្ស អាយុ៣០ឆ្នាំមុខរបរជាងភ្លើងស្នាក់នៅទីតាំងកើតហេតុខាងលើមានស្រុកកំណើតភូមិ
ក្រាំងឃុំធាយស្រុកបាភ្នំខេត្តព្រៃវែង។

តាមម្ចាស់ម៉ូតូបានប្រាប់ថាមុនកើតហេតុគាត់បានទុកម៉ូតូរបស់គាត់ម៉ាក់ឌ្រឹនសង់សេ១២៥សេរី២០១២ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BN-0077នៅមុខកន្លែងលក់ចាប់ហួុយពេលនោះឃើញជនសង្ស័យខាងលើមករកទិញបារីខណះម្ចាស់ភ្លេចខ្លួនស្រាប់តែធ្វើសកម្មភាពលួចយកម៉ូតូ
ពេលជិះចេញម្ចាស់ឃើញទាន់ស្រែកចោរៗពេលនោះភ្ញាក់ផ្អើប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវព័ទ្ធចាប់បានភ្លាមៗវាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ