ព្រឹតិ្តការណ៍ថ្មីៗ

មហាជនរិះគន់ក្រុមហ៊ុនទូរស័ព្ទ Metfone 097 រំខាននោះរំខាន រកដេកពួនមិនបាន !

2 ខែ មុន 1277 តូ សុផល

ភ្នំពេញ ៖ មហាជនដែលប្រើទូរស័ព្ទគ្រប់ប្រព័ន្ធនៅទូទាំង ខេត្ត ក្រុង រាជធានី បានរិះគន់យ៉ាងខ្លាំងទៅលើបណ្តាក្រុមហ៊ុនទូរស័ព្ទ Metfoneដោយសារតែម្នាក់ៗខំស្ទុះចង់ដាច់កជើងទៅលើកទូរស័ព្ទ នៅពេលឭសំឡេងរោទ៍ ស្មានតែសាច់ញាតិ ឫកន្លែងដាក់ស៊ីវីគេខលហៅចូលធ្វើការ…មានអីខំបើកភ្នែកធំៗមើលលេខ ឃើញ ហួសចិត្តហ្មង លេខខាងក្រុមហ៊ុនទូរស័ព្ទ ប្រម៉ូដពាណិជ្ជកម្មវាសោះ ! យ៉ាប់មែន! រំខានទាំងយប់ រំខានទាំងថ្ងៃហ្មង រកតែដេកពួនមិនបាន ងៀករោទ៍ៗ ។

មហាជនបានរិះគន់ទៀតថា រាល់ៗថ្ងៃ មិនថាយប់ មិនថាថ្ងៃ សំឡេងរោទ៍របស់ក្រុមហ៊ុនទូរស័ព្ទខាងលើនេះ រោទ៍ឡើងយ៉ាងហោចណាស់ក៍៥ដងដែរ ។ រោទ៍ម្តងៗពួកគេស្ទុះស្ទៀរលើកមើល ក្រែងមានបងប្អូនសាច់ញាតិណា ឫអ្នកធ្វើការណាខលមក មានការអី ខំមើកភ្នែកធំៗមើលលេខ ខកចិត្តហ្មង ឃើញលេខអា3ខ្ទង់ 123 / 6175 / 128 / 6236 របស់ក្រុមហ៊ុនទូរស័ព្ទខាងលើនេះ ប្រម៉ូដពាណិជ្ជកម្ម ឱ្យភ្ជាប់នេះ ភ្ជាប់នោះ ស្តាប់នេះ ស្តាប់នោះ របស់វាមិនស្វាងហ្មង រកតែសម្រាក់ ដេកពួនមិន ។

មហាជនបានរិះគន់ទៀតថា រាល់ថ្ងៃនេះ គ្រប់ប្រព័ន្ធសេវ៉ាទូរស័ព្ទ ពិបាកប្រើណាស់ ។ បើខលនិយាយគ្នាយូបន្តិចក្រុមហ៊ុនផ្តាច់បាត់ ។ ប្រព័ន្ធសេវ៉ា រអាក់រអួល ហើយបើនិយាយពី អិនធើ ណែតរបស់ក្រុមហ៊ុនទូរស័ព្ទខាងលើនេះ សែនមហាយឺត មើលហ្វេសប៊ុក មិនកើត សេវ៉ានៅវិលដូចសត្វកណ្តេះឡង់ អ៊ីចឹង ។

មហាជនរិះគន់ទៀតថា ” ក្រុមហ៊ុនទូរស័ព្ទធំខាងលើនេះ ខ្លះទិញកាតយកមកបញ្ចូលលុយហើយ មិនទាន់បានខលផង អស់ទឹកលុយបាត់ ស៊ីម៉ែអាស៊ីហ្មង ” ។

មហាជនបានលើកឡើងថា ក្រុមហ៊ុនទូរស័ព្ទ metfone ស៊ីលុយពីអ្នកប្រើប្រាស់សេវ៉ាប្រព័ន្ធខ្លាំងណាស់ កាត់លុយឆៅៗហ្មង។ រីឯប្រព័ន្ធដូរលុយវិញ ម្នាក់ៗមានទឹកលុយក្នយងប្រព័ន្ធដូរលុយរាប់រយដុល្លារ ខ្លះដល់ខ្ទង់ពាន់ដុល្លារឯណ្ណោះ តែខលអត់ចេញហ្មង។ ហើយលុយនោះក៍មិនយកទៅដូរយកប្រើការកើតនោះទេ ពោលគឺក្រុមហ៊ុនឱ្យតួលេខទឹកលុយខ្យល់តែប៉ុណ្ណោះ។

អ្នកប្រើប្រាស់បណ្តាញប្រព័ន្ធទូរស័ព្ទទាំងបីក្រុមហ៊ុនខាងលើនេះ បានសូមណូមពរដល់ក្រុមហ៊ុនគួរតែបញ្ឈប់ ការខលរំខាន ទាំងយប់ទាំងថ្ងៃបែបនេះ ហើយកុំស៊ីលុយឆៅៗពេក អ្នកប្រើសេវ៉ារកលុយទិញកាតបញ្ចូលទឹកលុយមិនទាន់ទេ ។

មហាជនបសនសូមពរឱ្យរាជរដ្ឋាភិបាល ពិសេសក្រសួងប្រៃសនីយ៍ ជួយពិនិត្យលើការប្រើប្រាស់សេវ៉ារបស់ក្រុមហ៊ុនខាងលើនេះផង ដើម្បីឱ្យមហាជនអ្នកប្រើប្រាស់សេវ៉ា មានទំនុងចិត្តលើក្រុមហ៊ុន ព្រោះសព្វថ្ងៃនេះស៊ីលុយខ្លាំងណាស់។

បន្ថែមយោបល់របស់អ្នក

យោបល់