ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បញ្ជាអោយលុបបំបាត់ទីតាំងដេប៉ូសម្រាមដ៏ធំមួយកន្លែងនៅជិតការដ្ឋានផ្សារទំនើបអុីអន មល

8 ខែ មុន 180 តូ សុផល

ភ្នំពេញ៖ដោយអនុវត្តតាមបទបញ្ជាភ្លាមៗរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨

រដ្ឋបាលខណ្ឌសែនសុខបានសហការជាមួយក្រុមហ៊ុនសុិនទ្រីចាត់មន្រ្តីជំនាញចុះពិនិត្យ និងដាក់គ្រឿងចក្រឈូសកៀរកើបសម្អាតលុបបំបាត់ទីតាំងដេប៉ូសម្រាមមួយកន្លែង ស្ថិតនៅផ្លូវបេតុង ទល់នឹងផ្លូវ៩២ (ជិតផ្លូវផ្សារ ទំនើប AEON MALL 2 ) ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋនាំគ្នាយកសម្រាមបោះចោលជាបន្តបន្ទាប់យ៉ាងអនាធិបតេយ្យ ធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ ។

លោក អ៊ុក សុភា ប្រធានការិយាល័យអន្តរវិស័យខណ្ឌសែនសុខបានអោយដឹងថា ៖ កន្លងមក អាជ្ញាធរខណ្ឌបានសហការជាមួយក្រុមហ៊ុនសុិនទ្រី ធ្វើការលុបបំបាត់ដេប៉ូចោលសម្រាមជាបន្តបន្ទាប់បានប្រមាណ ១២ទីតាំង នៅលើបណ្តោយផ្លូវសំខាន់ៗប្រមាណ ១០ខ្សែក្នុងភូមិសាស្រ្តខណ្ឌសែនសុខរបស់យើង ។ ជាក់ស្តែង ថ្ងៃនេះ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈអោយមានរបៀបរៀបរយ អនាម័យ និងសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌបានបន្តលុបំបាត់ទីតាំងចោលសម្រាមដ៏ធំនៅតាមបណ្តោយផ្លូវបេតុងជិតការដ្ឋានផ្សារទំនើបអុីអន ទី២ ព្រោះជាតំបន់ទីប្រជុំជនកំពុងអភិវឌ្ឍន៍ និងមានប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើនជារៀងរាល់ថ្ងៃ ។
លោកបានបន្តថា ៖ បន្ទាប់ពីអាជ្ញាធរខណ្ឌបានលុបបំបាត់ទីតាំងសម្រាមនេះរួចរាល់ ក៏បានដាក់ដាំស្លាកហាមចាក់សម្រាម និងដាក់កម្លាំងឃ្លាំមើលចាប់ឃាត់ប្រជាពលរដ្ឋណាមិនអនុវត្តតាមបម្រាមរបស់អាជ្ញាធរ និងផាកពិន័យជាទឹកប្រាក់អោយរាងចាលចាប់ពីចំនួន ៤០.០០០រៀល ដល់ ៤០០.០០០រៀល តាមប្រភេទសម្រាមដែលបោះចោល ដោយចេញវិក្កយបត្រជូនត្រឹមត្រូវ ។

ជាមួយនេះ អាជ្ញាធរខណ្ឌសែនសុខសូមអំពាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានអោយបានល្អស្អាត ដើម្បីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសោភ័ណ្ឌ ភាពក្នុងរាជធានីភ្នំពេញរបស់យើង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ