ព្រឹតិ្តការណ៍ថ្មីៗ

ក្ដៅៗ! អភិបាលខណ្ឌមានជ័យ​ បញ្ជាឲ្យកម្លាំងចុះកាត់យ៉ាប និងផ្លាកប៉ាណូ ២៤ទីតាំងហើយ ដែលដាក់ទទឹងទទែង នៅលើចិញ្ចើមផ្លូវជាតិលេខ២!

7 ខែ មុន 239 តូ សុផល

ភ្នំពេញ​ ៖ ដោយនៅព្រឹកនេះដែរ កម្លាំងក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ ក៏បានចុះរៀបចំ សណ្ដាប់ធ្នាប់នៅតាម​សងខាងផ្លូវជាតិលេខ២ ​ដែលដាក់លក់​អីវ៉ាន់​ តាមចិញ្ចើមផ្លូ​វដោយត្រូវរក្សាចិញ្ចើមថ្នល់ ទុកសំរាប់ អ្នកថ្មើរ​ជើងដើរ មិនត្រូវដាក់សំភារៈផ្សេងៗ ឬផ្លាកបាណូ ទទឹងទទែង នៅលើចិញ្ចើមថ្នល់ ឬចំណីថ្នល់ អោយធ្វើកិច្ចសន្យាជាច្រើនដងរួចហើយដែរ តែនៅតែបន្តដាក់ទទឹងទទែង នៅលើចិញ្ចើមថ្នល់បែបអាណាធិបតេយ្យដដែល ទើបនៅវេលាព្រឹកថ្ងៃដដែលនេះ កម្លាំងបានចុះអនុវត្តវិធានការក្ដៅតែម្ដង កាត់យ៉ាប ដោះតង់ និងកាត់ផ្លាកយីហោរ ដែលគ្មានច្បាប់អនុញ្ញតិ ចេញពីលើចិញ្ចើមថ្នល់ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងមូលដ្ឋានខណ្ឌមានជ័យបានបណ្ដើៗចំនួន ២៤ទីតាំងហើយ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ ព្រោះ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរ​ដល់​អ្ន​ក​ដំណើរ នៅតាមបណ្ដោយផ្លូវជាតិលេខ២ យ៉ាងខ្លាំងផងដែរ។ ដោយឡែកនៅសង្កាត់ចាក់អង្រែក្រោម និងអនុវត្តចាប់ពីរសៀលថ្ងៃទី០៨ ខែមិនា​ ឆ្នាំ​២០១៨នេះផងដែរ។

ប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរតាមផ្លូវជាតិលេខ២ ប្រាកដជាបានដឹងហើយថា មុខរោចក្រតាក់ហ្វាត ស្ថិតតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើនេះ ជាទីផ្សារប្រជុំជន និង២ទីតាំងទៀតដែលស្ថិតនៅមុខរោងអ្នកតាដើមពោធ៍ និងនៅមុខច្រកចូលផ្សារក្រមួន តែងតែបង្កការកកស្ទះចរាចរណ៍តាមផ្លូវ លក់ដូរគ្មានសណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវ ឫចំណីថ្នល់ដាក់លក់​ យ៉ាងអាណាធិបតេយ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ យ៉ាងខ្លាំង។

លោក ពេជ្រ​ កែវ​មុនី អភិបាលខណ្ឌមានជ័យ​ បានថ្លែងប្រាប់ឲ្យអង្គភាពព័ត៌មាន TNN បានដឹងថា លោកបានសម្រេចដាក់ចេញនូវវិធានការក្តៅ កាលពីរសៀលថ្ងៃទី០៧ ខែមិនា​ ឆ្នាំ២០១៨នេះតទៅ ចំពោះបងប្អូនអាជីវករណាដែលនៅតែបង្កការយកទីតាំងខាងលើនេះ ដាក់លក់ដូរបែបអាណាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាននិងសោភ័ណភាពទីក្រុង នឹងមានវិធានការតាមផ្លូវច្បាប់ ដែលពួកគាត់ពីមុនប្រឈមនិងផ្លូវច្បាប់ចំនួនពីរគឺ៖ 1–ខុសច្បាប់ភូមិបាល
2–ខុសច្បាប់ចរាចរណ៍ផ្លូវគោក ដែលពួកគាត់កំពុងតែល្មើសដូចសព្វថ្ងៃនេះ។

លោកអភិបាល​បន្តទៀតថា នៅព្រឹកថ្ងៃ០៧រោច ខែផល្គុន ឆ្នាំរកា ពន្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃពុធ ទី០៨​ ខែមិនា ឆ្នាំ២០១៨ ដោយទទួលបានបញ្ជាផ្ទាល់ពីលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ និងលោក ឡុង​ ង៉ែត​ អភិបាលរង​ទទួលបន្ទុក​ សន្តិសុខ​ សណ្ដាប់ធ្នាប់សាធារណៈ បានឲ្យលោក ស៊ុំ រិទ្ធី​ ដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយកម្លាំងសង្កាត់ចាក់អង្រែលើ កម្លាំងនគរបាល​ប៉ុស្តិ៍ ក្រុមប្រឹក្សាសង្កាត់ មេភូមិបានបញ្ឍប់ទីតាំងលក់ដូរបែបអាណាធិបតេយ្យ រំលោភយកចិញ្ចើមថ្នល់ប៉ះពាល់សណ្តាប់ធ្នាប់សាធារណ អនាម័យ បរិស្ថាននិងសោភ័ណភាព ទីក្រុងយើងយ៉ាងខ្លាំង ព្រោះកន្លងមកអ្នកលក់ដូរទាំងនោះ មិនបានចូលរួមសហការជាមួយ អាជ្ញាធរយើងឡើយ ពួកគាត់តែងចាត់ទុកទីតាំងមុខរោចក្រតាក់ហ្វាត មានទីតាំងតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ជាទីផ្សារប្រជុំជនមួយ ដែលពួកគាត់តែងតែបង្កការកកស្ទះចរាចរណ៍តាមផ្លូវ លក់ដូរគ្មានសណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវឫចំណីថ្នល់ធ្វើជាកម្មសិទ្ធិលក់សំភារៈផ្តាច់មុខដូចជា ៖ ត្រី សាច់ បន្លែ ខោអាវ។ល។ ពិសេសបង្កភាពខ្វះអនាម័យ ចោរសំរាម បន្សល់ទុកកាកសំណល់ ស្អុយមកលើផ្លូវជាតិជារៀងរាល់ថ្ងៃ៕ ដោយ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ