ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌមានជ័យ​ ដាក់វិធានការក្ដៅៗ ចំពោះអាជីវករណាដាក់លក់លើចិញ្ចើមផ្លូវបែបអាណាធិបតេយ្យ ពីថ្ងៃនេះតទៅ!

2 ខែ មុន 222 តូ សុផល

រាជធានីភ្នំពេញ​ ៖ ប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរតាមផ្លូវជាតិលេខ២ ប្រាកដជាបានដឹងហើយថា នៅមុខរោចក្រតាក់ហ្វាត ស្ថិតតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើនេះ

ជាទីផ្សារប្រជុំជនមួយ ដែលតែងតែបង្កការកកស្ទះចរាចរណ៍តាមផ្លូវ លក់ដូរគ្មានសណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវ ឫចំណីថ្នល់ដាក់លក់​ យ៉ាងអាណាធិបតេយ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ យ៉ាងខ្លាំង។

លោក ពេជ្រ​ កែវ​មុនី អភិបាលខណ្ឌមានជ័យ​ បានថ្លែងប្រាប់ឲ្យអង្គភាពព័ត៌មាន TNN បានដឹងថា លោកបានសម្រេចដាក់ចេញនូវវិធានការក្តៅ កាលពីរសៀលថ្ងៃទី០៧ ខែមិនា​ ឆ្នាំ២០១៨នេះតទៅ ចំពោះបងប្អូនអាជីវករណាដែលនៅតែបង្កការយកទីតាំងខាងលើនេះ ដាក់លក់ដូរបែបអាណាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាននិងសោភ័ណភាពទីក្រុង នឹងមានវិធានការតាមផ្លូវច្បាប់ ដែលពួកគាត់ពីមុនប្រឈមនិងផ្លូវច្បាប់ចំនួនពីរគឺ៖ 1–ខុសច្បាប់ភូមិបាល
2–ខុសច្បាប់ចរាចរណ៍ផ្លូវគោក ដែលពួកគាត់កំពុងតែល្មើសដូចសព្វថ្ងៃនេះ។

លោកអភិបាល​បន្តទៀតថា នៅព្រឹកថ្ងៃ០៧រោច ខែផល្គុន ឆ្នាំរកា ពន្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃពុធ ទី០៨​ ខែមិនា ឆ្នាំ២០១៨ ដោយទទួលបានបញ្ជាផ្ទាល់ពីលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ បានឲ្យលោក ស៊ុ រិទ្ធី​ ដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយកម្លាំងសង្កាត់ចាក់អង្រែលើ កម្លាំងនគរបាល​ប៉ុស្តិ៍ ក្រុមប្រឹក្សាសង្កាត់ មេភូមិបានបញ្ឍប់ទីតាំងលក់ដូរបែបអាណាធិបតេយ្យ រំលោភយកចិញ្ចើមថ្នល់ប៉ះពាល់សណ្តាប់ធ្នាប់សាធារណ អនាម័យ បរិស្ថាននិងសោភ័ណភាព ទីក្រុងយើងយ៉ាងខ្លាំង ព្រោះកន្លងមកអ្នកលក់ដូរទាំងនោះ មិនបានចូលរួមសហការជាមួយ អាជ្ញាធរយើងឡើយ ពួកគាត់តែងចាត់ទុកទីតាំងមុខរោចក្រតាក់ហ្វាត មានទីតាំងតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ជាទីផ្សារប្រជុំជនមួយ ដែលពួកគាត់តែងតែបង្កការកកស្ទះចរាចរណ៍តាមផ្លូវ លក់ដូរគ្មានសណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវឫចំណីថ្នល់ធ្វើជាកម្មសិទ្ធិលក់សំភារៈផ្តាច់មុខដូចជា ៖ ត្រី សាច់ បន្លែ ខោអាវ។ល។ ពិសេសបង្កភាពខ្វះអនាម័យ ចោរសំរាម បន្សល់ទុកកាកសំណល់ ស្អុយមកលើផ្លូវជាតិជារៀងរាល់ថ្ងៃ។

ដោយនៅព្រឹកថ្ងៃដដែល​នេះ កម្លាំងក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ ក៏បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ