ព្រឹតិ្តការណ៍ថ្មីៗ

ភាពអសន្តិសុខបន្តកើតមានជាហូរហែរក្នុងខណ្ឌចំការមន! ឌុបម្ដាយទៅផ្ទះ ត្រូវចោរ២នាក់ ឆក់កាបូបយកទៅបាត់ ហើយធ្លាក់ពីលើម៉ូតូ

6 ខែ មុន 319 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ Today ឌុបម្ដាយបំណងទៅផ្ទះ ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកចោរឆក់ការបូបបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោលចំណែកឯម៉ូតូបានដួលបណ្ដាលឲ្យស្ត្រីជាម្ដាយបែកក្បាលរងរបួសធ្ងន់ និងបុរសជាកូនរបួសស្រាល។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី០៧ ខែមិនា​ ឆ្នាំ​២០១៨ នៅចំណុចក្រោយវិទ្យាល័យទួលទំពូង ជិតសាលាប៊ែលធី តាមផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

បើតាមសម្ដីបុរសម្នាក់ដែលជាអ្នកធ្វើដំណើរឃើញហេតុការណ៍ផ្ទាល់បានអោយដឹងថា នៅមុនពេលកើតហេតុ​គាត់បានធ្វើដំណើរស្របទិសគ្នា ហើយបានបើកម៉ូតូវ៉ាជនរងគ្រោះទាំង២នាក់​ដែលជិះម៉ូតូ Today ពណ៍ខ្មៅ​ មិនចាំស្លាកលេខនោះ លុះពេលធ្វើដំណើរតាមផ្លូវបានបន្តិចដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលិចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូសេ១២៥ មួយគ្រឿងមិនចាំស្លាកលេខ​ ជិះមកពីក្រោយវ៉ាគាត់យ៉ាងលឿន ហើយគាត់ក៏ងាកមើលក្រោយក៏ឃើញជនរងគ្រោះទាំង២នាក់នោះដួលម៉ូតូ គាត់ក៏ជិះម៉ូតូត្រលប់ក្រោយមកសួរនាំបុរសដែលជាអ្នកបើកម៉ូតូឌុបម្ដាយដែលរងរបួសស្រាល បានប្រាប់ថា ជនសង្ស័យ​២នាក់ដែលជិះម៉ូតូ Dream សេ១២៥ ពណ៍ខ្មៅមួយគ្រឿង មិនចាំស្លាកលេខ​នោះ ​បានធ្វើសកម្មភាព ឆក់ការបូបពីម្ដាយរបស់គាត់ជិះពីខាងក្រោយ នោះបានសម្រេច ហើយបានបន្ថែមល្បឿនជិះ គេចខ្លួនបាត់ស្រមោល ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ ហើយរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនក៏បានមកដឹកស្ត្រីទៅមន្ទីរពេទ្យ។

បុរសរងគ្រោះបានឲ្យដឹងថា កាបូបលុយរបស់ម្ដាយគាត់ដែលចោរឆក់យកទៅបាត់ ក្នុងនោះបាត់បងសម្ភារៈរួមមាន លុយមិនដឹងចំនួន ទូរស័ព្ទ ១គ្រឿង។ បច្ចុប្បន្នគាត់បានទៅដឹកពាក្យបណ្ដឹងនៅប៉ុស្តិ៍ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា ដើម្បីប្រមាញ់ជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ