ព្រឹតិ្តការណ៍ថ្មីៗ

ក្តៅហុយៗ រថយន្តដឹកឈើ៧គ្រឿង​របស់លោក ហ៊ត់ ប៊ុនគីមមេ (គ៣) នៃវរ:ការពារព្រំដែនលេខ២០៤ កំពុងត្រៀមដឹកចេញ ទៅប្រទេសវៀតណាម

6 ខែ មុន 372 តូ សុផល

ក្រចេះ ៖ មុននេះបន្តិច មានសេចក្តីរាយការណ៍មកថា  មានរថយន្តដឹកឈើ៧គ្រឿង​របស់លោក ហ៊ត់ ប៊ុនគីមមេ (គ៣) នៃវរ:ការពារព្រំដែនលេខ២០៤ កំពុងត្រៀមដឹកចេញ ទៅប្រទេសវៀតណាម ទាំងព្រលឹម​ នៅព្រឹកថ្ងៃទី៨ មីនា ឆ្នាំ២០១៨នេះ។

សេចក្តីរាយការណ៍ បានបញ្ជាក់ថា ការរៀបចំលើកដាក់ និងដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ចេញពីចំណុចប៉ោដើមចេក ភូមិក្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពបានអោយដឹងថា លោកហ៊ត ប៊ុនគីម ដែលគេស្គាល់ថាជាមេ (គ៣) នៃវរ:ការពារព្រំដែនលេខ២០៤ កំពុងតែល្បី នៅក្នុងខេត្តក្រចេះ កំពុងតែកក្រើកសារជាថ្មីម្តងទៀតហើយនៅចំណុចការ៣ ឃុំក្រញូងសែនជយ័ ស្រុកស្នួលក្រចេះ ដោយយកអំណាច និងតួរនាទីជាមន្ត្រីយោធា មេបញ្ជាការ (គ3) ត្រូវបានប្រជាពលរដ្ឋ នៅក្នុងតំបន់នោះនាំគ្នារិះគន់យ៉ាងចំៗថា៖ លោក ហ៊ត់ ប៊ុនគីម (មេគ3) រូបនោះកំពុងប្រើអំណាចជាកងកម្លាំងប្រដាប់ទៅដោយអាវុធ និងបញ្ជាឲ្យកូនចៅនៅក្រោមឱវាទរបស់ខ្លួនចំនួន៤ នាក់បំពាក់ដោយអាវុធគ្រប់ដៃ ចុះទៅការពារនៅកន្លែង ទីតាំងស្តុបឈើនិងនៅកន្លែងលើកឈើដាក់ឡានដើម្បីឆ្លងដែនទៅប្រទេសវៀតណាម។

ជាងនោះទៅទៀត លោក ហ៊ត់ ប៊ុនគីម ក៏បានដាក់កម្លាំងកូនចៅឲ្យទៅឈយាមការពារ ឡានយីឌុប ចំនួន២គ្រឿងជារបស់ថៅ កែវៀតណាមដែរ ដោយឆ្លងចេញចូលមកទិញឈើ នៅចំណុចការ៣ ឃុំក្រញូងសែនជយ័ ស្រុកស្នួលខេត្តក្រចេះ៕

បើតាមការាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានបញ្ជាកថា រថយន្តយីឌុប ដែលបានចូលមកលើកឈើមានចំនួន៤គ្រឿងហើយឡានដឹកឈើទាំងនោះត្រូវលោក ហ៊ត់ ប៊ុនគីមនាំចេញតាមច្រក ជ័យឃ្លាំង និងច្រក ដេ១៦ទៅប្រទេសវៀតណាម ហើយមន្ត្រីជំនាញសមត្ថកិច្ចឈរជើង នៅតាមច្រករបៀងទាំងនោះថាកំពុងមានការលាក់បាំងនិងឃុបឃិតគ្នាជាប្រព័ន្ធ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ទើបមិនបង្ក្រាបទុកឲ្យឡានដឹកឈើ របស់ថៅកែវៀតណាមចេញចូលបានយ៉ាងរលូនដល់សព្វថ្ងៃនេះ៕

រដ្ឋមន្ត្រីក្រសួងបរិស្ថាន អភិបាលខេត្ត ស្នងការខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើ  និងស្ថាបនពាក់ព័ន្ធ ក្នុងខេត្តក្រចេះ បន្តរក្សាភាពស្ងៀមស្ងាត់ មិនទប់ស្កាត់ ឬបង្ក្រាបឡើយ?

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ