ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋមន្ត្រីក្រសួង​បរិស្ថានចុះសួរសុខទុក្ខកងទព័នៅការពារបន្ទាត់ព្រំដែនកម្ពុជា-ឡាវ

7 ខែ មុន 209 តូ សុផល

ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចុះសួរសុខទុល្ខដោយផ្ទាល់ដល់កំលាំងការពារព្រំដែន​ព្រំ ដែនកម្ពុជា ឡាវ​ ដើម្បីបង្កើនការយកចិត្កទុដាក់ក្នុងកិច្ចការពារ សុខសន្តិភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស ជាពិសេសគឺបង្កើន​ កិច្ចការពារធនធានធម្មជាតិ នឹងទឹកដីកម្ពុជាឲ្យបានគង់វង្ស ។

ក្នុងឱកាសចុះសួរសុខទុកកងទ័ព នឹងបំពេញបេសកកម្មនៅតំបន់ព្រំដែនអូរតាង៉ាវនឹងអូរអាឡៃ កាលពីថ្ងៃទី០៦ មិនា ឆ្នាំ២០១២៨ នេះ នៅលើទឹកដីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លោក សាយ សំអាល រដ្ឋមន្ត្រី​ក្រសួងបរិស្ថានបានលើកឡើងថា៖កិច្ចការពារទឹកដីជាកាត​ព្វកិច្ចចំ​បង​របស់កងទព័យើង​ដើម្បីជាតិមាតុភូមិនឹងប្រជាជន ក្រោមការដឹកនាំ ​​​​ប្រកបដោយគតិបណ្ឌិត​របស់​សម្ដេចតេជោ ជាប្រមុខរាជរដ្ឋាភិ​បា​ល​ ដែល​បានរៀបចំឲ្យមានបង្គោលព្រុំដែល​មានផ្លូវអភិវឌ្ឍន៍​សំរាប់កូន​ចៅជំ​នាន់ក្រោយ។

លោករដ្ឋមន្ត្រី​​មានប្រសាសន៍បន្តថា៖​ការបំពេញកិច្ចការងារទាំងនេះវាមិនមែនជារឿងអ្វីចំឡែកនោះទេគឺយើងពង្រឹងកិច្ចការពារធនធានធម្មជាតិរបស់យើងផងនឹង​ការពារទឹកដីរបស់យើងផង ដោយយើងមិនចង់បានទឹកដីរបស់អ្នកណា ហើយយើងក៍មិនឲ្យបាត់បង់ទឹកដីរបស់យើងដែរ។

​លោកបានមានប្រសាសន៏​បន្ថែមទៀតថា៖ដំណើរឆ្ពោះទៅមុខប្រមុខរាជរដ្ឋាភិបាលបានប្រឹងប្រែងអភិវឌ្ឍន៍តំបន់ព្រំដែន​ឲ្យមានសុខសន្តិភាពរវាងប្រទេសទាំងពីធ្វើឲ្យប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនក្លាយទៅជាអ្នកភូមិផងរបងជាមួយគ្នានឹងជំរុញឲ្យមានសេដ្ឋកិច្ចរីកចំរើនសំរាប់ប្រទេសជាតិទាំងពី។

លោកឧត្តម​សេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជាយោធភូមិភាគទី១ មានប្រសាសន៍ថា៖ កងយោធពលខេមរភូមិន្ទ បានប្ដេជ្ញា រួចជាស្រេចដើម្បីជាតិ និងប្រជាជនព្រោះនេះក៍ ​ជាកាតព្វកិច្ចរបស់កុលបុត្រ កុលធីតាគឺប្រជាជនម្នាក់​គឺជា​កងទព័ម្នាក់។
​លោក មេបញ្ជាការបញ្ជាក់ថា៖កងទព័​កម្ពុជាសម័យតេជោសែន តែងតែរក្សាប្រពៃណីនេះ​គ្រប់ពេលវេលានឹងគ្រប់កាលៈទេសៈទាំងអស់នៅទូទាំងប្រទេស រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្អិត​រមួតរវាង​ប្រជាជននឹងកងទ័ព ដូចពាកស្លោកលើកឡើងថា ទាំងអស់គ្នាដើម្បីការពារជាតិការពាជាតិគឺដើម្បីទាំងអស់គ្នា។

​ លោកឧត្តម ឧត្តម​សេនីយ៍ទោ មៀច សាមុតមេបញ្ជាការ​កងពលតូចអន្តរាគមន៍លេខ១២៨ ​ មានប្រសាន៍ទៀតថា៖ ចំពោះវិរៈភាពដ៍អង់អាចក្លាហានរបស់កងទព័កម្ពុជាយើង ដែលបានលះបង់អ្វីៗគ្រប់យ៉ាងស្មោះត្រង់ ជាមួយរាជរដ្ឋាភិបាល​ប្តេជ្ញា​ការ​ពារបូរណ
ភាពទឹកដីកម្ពុជាឲ្យបានគង់វង្សការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះ​ឆ្នោតស្របច្បាប់ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ