ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសនិងផ្ទេរភារ:តួនាទី​ ស្នងការនគរបាលខេត្តមណ្ឌលគិរី​ ក្រោមអធិបតីភាព​ នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

5 ខែ មុន 387 តូ សុផល

មណ្ឌលគិរី​៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាគណអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពីធីប្រកាសផ្ទេរភារកិច្ច ស្នងការនគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃ០៧មិនា២០១៨ នៅសាលប្រជុំសាលាខេត្ត។

សូមបញ្ជាក់ លោកឧត្ដមសេនីយ៍ទោ អ៊ុក សំណាង ស្នងការខេត្តមណ្ឌលគិរី ដែលបានផ្ទេរពីស្នងការខេត្តតាកែវ ជំនួសលោក ស្នងការ តូច យ៉ុន បានរយ:ពេល៧ខែ គឹតមកត្រឹមថ្ងៃផ្ទេរ នាថ្ងៃ០៧មិនានេះ ហើយត្រូវទៅកាន់តំណែងជាអនុនាយកដ្ឋាន នៃអគ្គស្នងការនគរបាលជាតិ ។

លោកឩត្ដមសេនីយ៍ត្រី ឡោ សុខា ស្នងការរងនៃស្នងការខេត្តកណ្ដាល មកកាន់តំណែង ជាស្នងការនគរបាលខេត្តមណ្ឌលគិរី ជំនួសលោក ឧត្ដមសេនីយ៍ទោ អ៊ុក សំណាង វិញ​។
ក្នុង​ឱកាសនេះដែរ​ លោក​ ស្វាយ​ សំអ៊ាង​ អភិបាលខេត្តមណ្ឌលគិរីក៏បានថ្លែងនិងផ្ដល់ដំបូងល្អដល់គ្រប់មន្ត្រី​ជំនាញអោយជួយធ្វេីយ៉ាងណា​ រួបរួមនិងរក្សាសន្តិសុខដល់ប្រជាពលរដ្ឋ​ រួមទាំងបង្កាបទល្មេីសជុំវិញខេត្ត​ ដែលកំពុងមានសកម្មភាពផងដែរ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ