ព្រឹតិ្តការណ៍ថ្មីៗ

បែកថ្នាំ! បង្ខំឲ្យនារីជាសង្សារជក់ថ្នាំដែរ តែនាងមិនព្រម ខឹងស្ទុះទៅច្របាច់ក.រហូតទាល់តែស្លាប់ ផ្អើលស្ទឹងមានជ័យ!

4 ខែ មុន 1909 តូ សុផល

រាជធានីភ្នំពេញ ៖ នារីម្នាក់ត្រូវបុរសជាសង្សារច្របាច់កសម្លាប់នៅក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលជាន់ទី៦ បន្ទប់លេខ២៦z ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

សាកសពរបស់នារីរងគ្រោះមានឈ្មោះ នង ចន្ទ្រា អាយុ២៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត ភូមិអាស្ទាំង ឃុំ អង្គររាជ ស្រុកព្រះស្តេច ខេត្តបង្ខំឲ្យប ដោយឡែកជនសង្ស័យ ឈ្មោះ សែម សែន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមសម្ដីមិត្ដភ័ក្រនារីរងគ្រោះបានប្រាប់អោយដឹងថា នៅល្ងាចថ្ងៃទី០៦ ខែឆ្នាំដដែលជនសង្ស័យបានខលទូរស័ព្ទហៅ នារីរងគ្រោះមកលេងក្នុងបន្ទប់កើតហេតុខាងលើនេះ ស្រាប់តែមិនឃើញចុះទៅបន្ទប់ខ្លួនវិញ ភ្លាមៗនោះមិត្ដភ័ក្រនារីរងគ្រោះបានយករូបថតរបស់ជនសង្ស័យមកសួរម្ចាស់ផ្ទះ ទើបម្ចាស់ផ្ទះប្រាប់លេខបន្ទប់ជួលរបស់ជនសង្ស័យ ហើយមិត្ដភ័ក្រនារីរងគ្រោះបានឡើងមកមើលក៏ឃើញនារីរងគ្រោះដេកស្ដូកស្ដឹងមិនដឹងខ្លួនទើបមិត្ដភ័ក្រនារីរងគ្រោះបានចុះទៅហៅម្ចាស់ម្ចាស់ហៅសន្ដិសុខមកដោះកញ្ចក់រួចដោះកន្លះទ្វារចូលទៅខាងក្នុងបានឃាត់ខ្លួនជនសង្ស័យប្រគល់អោយសមត្ថតែម្ដង ។ ចំណែកនារីរងគ្រោះបានសម្លាប់បាត់បង់ជីវិតទៅហើយ ។

ប្រភពដដែលបានបន្ដថា នារីរងគ្រោះនិងជនសង្ស័យមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលមួយឆ្នាំមកហើយ តែធ្លាប់បែកគ្នាទើបតែត្រូវគ្នាទាក់ទងគ្នាធម្មតាទេ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅមន្ទីរពេទ្យរ៉ុស្សី ។ ដោយឡែកសពនារីរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យ ហើយធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ