ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីគ្រាប់ល្ពៅសម្ងំដេកយកសុខ ខណះនាយមរដ្ឋមន្ត្រីខំប្រឹងរកពេលសំរាកគ្មាន!

8 ខែ មុន 552 តូ សុផល

ភ្នំពេញ៖ ប្រហែលជាបងប្អូនប្រជាពលរដ្ឋទាំងអាចនៅចាំពីព្រឹត្តិការណ៍កក្រើកក្រុងភ្នំពេញ ពីករណី ប្លន់ទាំងព្រឹក

ជិតស្តុបទេពផន ផ្លូវម៉ៅសេងទុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ដោយជនសង្ស័យ២នាក់ ញៀនល្បែង ភ្នាល់បាល់តាមអនឡាញ និង ជាម៉ូយប្រចាំ Internet ដែលមានយ៉ីហោ ៥៥ណេត២៤ម៉ោង ចាញ់អស់ ទ្រព្យសម្បត្តិបែកគំនិតចូលប្លន់ដណ្តើមលុយមិនបានសម្រេច។

ក្រោយពេលចាប់បានជន សង្ស័យករណីប្លន់ខាងលើ អាជ្ញាធរខណ្ឌទួលគោកបញ្ជាអោយអោយបិទទ្វារ ទីតាំង Internet យ៉ីហោ ៥៥ណេត២៤ម៉ោង តែមិនយូរប៉ុន្មានផង ទីតាំងនេះមានវាសនាខ្ពស់ បានប្រែមុខ មាត់ថ្មី ប្តូរឈ្មោះ ទៅជា Speed 4G បើកលេងទាំងឈប់ទាំងថ្ងៃយ៉ាងរលូន។

ប្រភពបង្ហើបប្រាប់ថា នៅក្នុងទីតាំង Speed 4G ដែលបានប្រែក្លាយពីឈ្មោះ 55NET 24ម៉ោង នេះ សំបូរទៅដោយអ្នកចេញចូលភ្នាល់ល្បែងបាល់តាមអនឡាញចាញ់អស់ម៉ូតូទូរស័ព្ទនិងទ្រព្យសម្បត្តិផ្សេងៗ ហើយនៅក្នុងទីតាំងខាងលើនេះ មានល្បែងស៊ីសងគ្រប់ប្រភេទដែលធ្វើការលេងផ្ទាល់ពីកាស៊ីណូតែម្តង មិនត្រឹមតែទីតាំង ហ្គេមអនឡាញបង្កប់ល្បែងស៊ីសងមួយកន្លែងនេះទេ ក្នុងទឹកខណ្ឌទួកគោកទាំងមូល មានរាប់រយកន្លែងទៀត ហើយបើក្រឡេកភ្នែកទៅ១១ ខណ្ឌទៀត ក្នុងរាជធានីភ្នំពេញវិញ ក៍ចាញ់ខណ្ឌ ទួលគោកប៉ុន្មានដែរ។

ជុំវិញភាពរីកចំរើននៃទីតាំងហ្គេមអនឡាញបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ ដែលជាជង្រុកនៃបទល្មើស លួច ឆក់ ប្លន់ និង អំពើហិង្សាក្នុងគ្រួសារ ដែលផ្ទុយពីគោលនយោបាយភូមិ-សង្កាត់របស់រាជរដ្ឋាភិបាល គេ សង្កេតឃើញថា លោក ឯក ឃុន ដឿន អភិបាលខណ្ឌទួល គោក និង លោក ហ៊ុន សុធី អធិការនគរ បាលខណ្ឌទួលគោក រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ហាក់លែងនឹកនាទៅហើយ។

សម្តេចក្រឡាហោម ស ខេង បាន ណែនាំ អោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែង ស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់សីលធម៌សង្គម និង ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់ រាជដ្ឋាភិបាល។

មតិតាមតុកាហ្វេនិយាយដោយចំហរថា ទាល់តែនាយករដ្ឋមន្ត្រីស្រែក ទើបនាំគ្នាភ័យ ស្រស្រាកស្រស្រាំ គ្រប់ខណ្ឌសម្រុកទាំងយប់ទាំងថ្ងៃព្រោះខ្លាចអស់តំណែង ចុះយូរហើយម្តេចមិននាំគ្នាំធ្វើ? ឬមួយចាំទាល់ តែ នាយករដ្ឋមន្ត្រីចេញបញ្ជាគ្រប់តែរឿង? ដែលរឿងខ្លះត្រឹម អាជ្ញាធររាជធានី ខណ្ឌ ឬ សង្កាត់សង្កាត់ក៍ អាចសម្រេច និងធ្វើវាបានដែរ មិនគួរណាបណ្តោយទាល់តែ សម្តេចនាយករដ្ឋមន្ត្រី ចេញបញ្ជាគ្រប់រឿង បែបនេះសោះ។

បើក្រឡេកមកមើលឯបញ្ហា សន្តិសុខក្នុងរាជធានីភ្នំពេញវិញ មួយរយៈចុងក្រោយនេះហាក់កក្រើក ឡើង វិញ នូវការបាញ់បោះសេរី អំពើលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង (Net24ម៉ោង) និងកុងស៊ី បញ្ចាំ រាប់រយកន្លែងបាននិងកំពុងរីកដុះដាលដូចផ្សិតស្របពេលដែលអាជ្ញាធរផ្អាកសកម្មភាព ចុះពិនិត្យ និង បង្ក្រាប។

ជាក់ស្តែង ទីតាំង Internet 24ម៉ោង បង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ ឆ្នោតយួនតាមបណ្តាផ្សារនានា ជាពិសេសតាមទីតាំងប្តូរ និង វេលុយ (Wing / True Money / E-money / Asia វេលុយជាដើម)។

តើបញ្ហា និងទុក្ខកង្វល់ទាំងអស់នេះ អាជ្ញាធររាជធានី ខណ្ឌ និងសង្កាត់ រងចាំបទបញ្ជាពី សម្តេចតាជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៀតបានធ្វើ ឬយ៉ាងណា?

អង្គភាពព័ត៌មាន TNN រង់ចាំស្វាគមន៏ចំពោះការបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជុំវិញបញ្ហា ខាងលើ ដើម្បីអោយបងប្អួនប្រជាពលរដ្ឋអស់មន្ទិលសង្ស័យ។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ