ព្រឹតិ្តការណ៍ថ្មីៗ

វគ្គបណ្ដុះបណ្ដាលស្ដីពីហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជូនដល់នាយនាយរងនិងមន្រ្តីនគរបាលចរាចរណ៍នៅក្នុងខេត្តព្រៃវែង

1 ឆ្នាំ មុន 1 តូ សុផល

ខេត្តព្រៃវេង៖ ថ្ងៃទី២៦និង២៧ខែឧសភាឆ្នាំ២០១៦នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងមានការបើកវគ្គបណ្ដុះបណ្ដាលស្ដីពីហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជូនដល់នាយនាយរងនិងមន្រ្តីនគរបាលចរាចរណ៍នៅក្នុងខេត្តព្រៃវែងដែលមានមានមន្រ្តីនគរបាលចរាចរណ៍ ខេត្ត ស្រុក.ក្រុង ទាំង ១៣ ចំនួន៥០រូបពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមឧត្ដមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី រស់ វណ្ណា ស្នងការរងនគរបាលខេត្តព្រៃវែង បានចូលរួមជាគណអធិបតីក្នុងពិធីបើកវគ្គព្រមជាមួយមន្រ្តីនគរបាលថ្នាក់ខេត្តមួយចំនួនទៀត។ក្នុងវគ្គបណ្ដុះបណ្ដាលនេះមានកិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាកបាទក្រហមកម្ពុជា និងបានទទួលការឧបត្ថម្ភបច្ចេកទេសនិងថវិការអំពីអង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹងដែលហៅកាត់ថា(IARD)ដែលជាអង្គការអន្តរជាតិមួយមិនរកផលកម្រៃនិងមានបេសកកម្មចម្បងចូលរួមកាត់បន្ថយផលប៉ះពាល់ពីការពិសារគ្រឿងស្រវឹងនិងជំរុញឲ្យមានការទទួលទានគ្រឿងស្រវឹងប្រកបដោយការទួលខុសត្រូវនៅទូទាំង ពិភពលោក។
គោលបំណងចម្បងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះមាន (១) ផ្ដល់ចំណេះដឹងបន្ថែមពីឥទ្ធិពលនៃគ្រឿងស្រវឹងចំពោះរាងកាយ សកម្មភាពបើកបរនិងលើកទឹកចិត្តឲ្យមានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាប់ប្រចាំនិងគ្រប់ទិសទី(២)បង្កើនជំនាញវិជ្ជាជីវៈក្នុងការរឹតប្រើប្រាស់ឧបករណ៍វាស់ជាតិអាល់កុលសម្រាប់រឹតបន្តឹងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងដល់ភ្នាក់ងារនគរបាលចរាចរណ៍(៣)ភ្នាក់ងារនគរបាលចរាចរណ៍មានសមត្ថភាពក្នុងការបង្កើតផែនការរឹតបន្ដឹងប្រកបដោយប្រសិទ្ធភាពនិងមានសូចនាករវាស់វែងជាក់លាក់(៤)ភ្នាក់ងារនគរបាលចរាចរណ៍មានសមត្ថភាពពន្យល់ពីផលវិបាកនៃគ្រឿងស្រវឹងដល់អ្នកបើកបរ និងជនល្មើសនៅតាមគោលដៅរឹតបន្ដឹងច្បាប់ ហើយនិងណែនាំឲ្យមានការផ្លាស់ប្ដូរឥរិយាបទបើកបរចៀសវាងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
បើទោះបីជាការទទួលទានជាតិស្រវឹងគឺជាជម្រើស និងសិទ្ធិមួយរបស់បុគ្គល ហើយវាបានដើរតួនាទីលើចំណែកណាមួយនៅក្នុងបរិបទសង្គមក៏ដោយ ប៉ុន្ដែការទទួលទានដោយខុសឆ្គងនឹងនាំឲ្យកើតមានបញ្ហាសុខភាព និងសង្គម ពិសេសជាមូលហេតុចម្បងដែលបណ្តាលឲ្យមានហានិភ័យគ្រោះថ្នាក់ចរាចរណ៍កើតឡើងព្រមជាមួយនឹងភាពធ្ងន់ធ្ងរនៃរបួសស្នាមដែលបន្សល់ដោយគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ។យោងតាមរបាយការណ៍បឋមនៃប្រព័ន្ធព័តមានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៥កន្លងមក មានជនរងគ្រោះដល់ស្លាប់សរុបចំនួន២ ២៣១នាក់ និងរងរបួសធ្ងន់ធ្ងរចំនួន៥ ៤៥០នាក់។គ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនៅតែជាមូលហេតុនាំមុខទីពីរដែលបង្ករឲ្យមានគ្រោះថ្នាក់ដល់ស្លាប់មានអត្រាប្រមាណ១៧%ធៀបនឹងអត្រាស្លាប់សរុប ពោលគឺមានមនុស្សស្លាប់ចំនួន ៣៨៧នាក់។ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះអត្រាស្លាប់ក្នុងគ្រោះថ្នាក់ដោយសារបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងបានកើនឡើងគួរកត់សម្គាល់គឺរហូតដល់៤២%។
ឆ្លងតាមបទពិសោធន៍និងមេរៀនជាសកលដែលទទួលបាននាពេលកន្លងមក យើងជឿរជាក់យ៉ាងមុតមាំថាការរួមបញ្ចូលគ្នារវាងការអប់រំការផ្តល់នូវពត៌មានដំណោះស្រាយសមស្របនឹងអាចអនុវត្តបានរួមជាមួយនឹងការរឹតបន្ដឹងប្រកបដោយវិជ្ជាជីវៈនិងមានមានឧបករណ៍គ្រប់គ្រាន់នឹងរួមចំណែកដ៏ធំធេងក្នុងការកាត់បន្ថយចំនួនជនរងគ្រោះថ្នាក់ដល់ស្លាប់និងរបួសធ្ងន់ធ្ងរបានជាពិសេសទៅទៀតនឹងអាចមានឥទ្ធិពលដល់ឥរិយាបទនៃអ្នកបើកបរទៀតផងតាមរយៈគំរោងនេះយើងនឹងអាចជួយបង្កើតបាននូវវប្បធ៌មមិនបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងឈានដល់ការកាត់បន្ថយជាបន្តបន្ទាប់នូវការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនៅប្រទេសកម្ពុជា។
ដើម្បីសម្រេចគោលដៅនៃផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍សកល២០១១ដល់២០២០ក៏ដូចជាជួយគាំទ្រការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន៥០%ត្រឹមឆ្នាំ២០២០អង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹងកំពុងនឹងពង្រីកកិច្ចសហការ ជាមួយក្រសួងនិងដៃគូនានាបូករួមទាំងវិស័យឯកជនដើម្បីប្រឹងប្រែងរួមគ្នាសង្គ្រោះជីវិតមនុស្សតាមគោលដៅកំណត់ខាងលើ។

image image image image image image image image image image image image imageif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ