ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ២នាក់ជំនាញខាងកាច់កម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៏ដង្កោចាប់បាន

2 ខែ មុន 58 តូ សុផល

ភ្នំពេញ៖ ​ជនសង្ស័យចំនួន២នាក់ជំនាញខាងកាច់កម៉ូតូ​ ត្រូវបានកម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ដង្កោ​ បានឃាត់​ខ្លួន​បានជា​បន្ត​បន្ទាប់​ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​នោះ​បាន​ធ្វើ​សកម្មភាព​ លួច យក​ម៉ូតូ​របស់​ នារី​រងគ្រោះ​ម្នាក់​ បានសំរេច​ តែរត់​មិន​រួច​
​ ហេតុ​ការ​ណ៍​ឃាត់ខ្លួន​នេះ​បានកើតឡើង​នៅ​វេលាម៉ោង​ ៧និង​៣០នាទី​យប់​ ថ្ងៃទី​៦​ ខែ​មិនា​ ឆ្នាំ​២០១៨​ ក្នុង​បុរីពិភពថ្មីចំការដូង​ ផ្ទះលេខ៦​ ផ្លូវលេខ៧​ ភូមិ​សំបួរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

ជនសង្ស័យ​ ដែល​ឃាត់ខ្លួន​បាន​ មិនទាន់បាន​អោយ​ស្គាល់​ អត្តសញ្ញាណនៅឡើយទេ​
​ ហើយ​សមត្ថកិច្ច​ដកហូត​ ម៉ូូតូ​ម៉ាក​ ZOOM MER X ពណ៌លឿង​ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1BO 6636 ជា​របស់​ ជនរងគ្រោះ​
​ ចំនែក​នារី​ជាជរងគ្រោះ​ ក៍​មិនទាន់​អោយ​ស្គាល់​ អត្ត​សញ្ញាណនោះទេ​ ។

​តាម​សម្តី​លោក​ តន់​ តូនី​ នាយប៉ុស្តិនគរបាល​ ដង្កោ​ បានអោយដឹងថា​ មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំង​នេះ​បាន​ គឺ​មាននារី​ ជាជនរងគ្រោះ​ បានយកម៉ូតូ​ម៉ាក​ ZOOM​MER​ Xពណ៌លឿង​ របស់​ ខ្លួន​ មកទុក​នៅមុខផ្ទះ​ ក្នុងបុរី​ពិភពថ្មី​ ចំការដូង​ ខណះ​ពេលនោះ​ក៍ស្រាប់​ តែ​លិច​មុខ​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្សពួក​ ពីរ​នាក់​ បាន​ដើរ​ចូល​ទៅ​ បណ្តើរ​ម៉ូូតូ​ របស់​ជនរងគ្រោះ​ ចេញ​មកក្រៅ​ បានប្រហែល​៥០ម៉ែត្រ​ ក៍ត្រូវ​ជនរងគ្រោះ​ឃើញទាន់​ បាន​ស្រែក​ថា​ចោរៗ​ ផ្អើល​ដល់​បងប្អូនប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​នោះ​ បាន​នាំ​ដេញ​ចាប់​បាន​ ហើយ​ចៃដន​កំលាំង​ សមត្ថកិច្ច​ របស់​លោក​ បាន​សហការជាមួយ​និង​កម្លាំង​ព្រហ្មទណ្ឌ​ បានល្បាត​ឆ្លង​កាត់​ទីនោះ​ ក៍​បាន​ធ្វើការ​ ឃាត់​ជន​សង្ស័យ​ម្នាក់​ ម្នាក់​នោះ​យក​ធ្វើ​ការ​សាកសួ​រ​ នៅ​ប៉ុស្តិនគបាល​ដង្កោ​ ហើយ​នៅពេលដែល​ដែល​សមត្ថកិច្ចរួច​ហើយ​ ក៍ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​ជា​បក្សពួក​ បាននៅ​ម្តុំ​ផ្សារ​សូឡារ​ សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ យកទៅ​សាក​សួរ​បន្តរ​ទៀត​ ។

នៅចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​បាន​ សារភាពថា​ ពួក​គេ​ពិត​ជា​បាន​ ធ្វើ​សកម្មភាព​ លួចយក​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិត​ប្រាកដមែន​ ។

​ក្រោយ​ពេលកើតហេតុ​ ជនរងគ្រោះ​បានមក​ដាក់​ពាក្យ​បណ្តឹង​ ដើម្បី​អោយ​សមត្ថកិច្ច​ ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ។

​ចំណែក​ជនសង្ស័យ​វិញ​ត្រូវ​បាន​ សមត្ថកិច្ច​កសាង​សំនុំរឿង​បញ្ជូនខ្លួន​ទៅ​ អធិការដ្ឋានខណ្ឌ​ដង្កោ​ដើម្បី​ចាត់ការបន្ត​ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ