ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូចេញក្លឹបបំណងទៅផ្ទះវិញ តែត្រូវជនសង្ស័យ១ក្រុមដេញវាយប្លន់យកម៉ូតូ Nex បានសំរេច នៅសង្កាត់បឹងទំពុន១

1 ខែ មុន 49 តូ សុផល

រាជធានីភ្នំពេញ ៖ ជនសង្ស័យ១ក្រុមវាយប្លន់ទៅយកម៉ូតូ Nex មួយគ្រឿង ខណៈបុរសម្នាក់រួមនិងភក្ត្រ័៩នាក់ទើបចេញពីក្លឹបប្កូឡាញ បានសម្រេចគេចខ្លួនដោយសុវត្តិភាព។ហេតុការណ៍នេះកើតឡើងវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ខែមិនាឆ្នាំ២០១៨
ស្ថិតតាមបណ្ដាោយផ្លូវ២៧១ចំនុចក្លឹបប្លូឡាញក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះភូសំណាងភេទប្រុសអាយុ២៣ឆ្នាំមុខរបធ្វើការនៅ ក្រុមហ៊ុុនឆាយហួត ស្នាក់ក្រុមហ៊ុនមានស្រុកកំនើតនៅខេត្តកំពង់ចាម។

តាមសំដីជនរងគ្រោះបានឲដឹងថាមុនពេលកើតហេតុរូបគេមានគ្នា៩នាក់ជិះម៉ូតូ៥គ្រឿងបាននាំគ្នាមកចូលក្លឹបប្លូឡាញដើម្បីរាំលេងខណៈដល់ម៉ោងកើតហេតុខាងលើបានចេញត្រលប់ទៅផ្ទះវិញលុះជិះចេញបានពីក្លឹបបានបន្តិចក៍ បាននាំគ្នាឈប់នៅក្បែរក្លឹបស្រាប់តែលេចមុខជនសង្ស័យ១ក្រុមមានគ្នា៩ទៅ១០ជិះមកគៀរជនរងគ្រោះឲ្យដួលរួចបានយកខ្សែក្រវាត់វាយប្លន់យកម៉ូតូនិចពណ័ទឹកប្រាក់ពាក់ស្លាកលេខបាត់ដំបង.1AB-4082បណ្តាលឲ្យជនរងរបួសបែកមុខមាត់រួចបាននាំគ្នាលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនដោយសុវត្តិភាព៕

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងទំពុន១អោយសមត្ថកិច្ចស្រាវជ្រាវនិងកំណត់មុខសញ្ញាដើម្បីចាប់ជនសង្ស័យទាំងនោះមកផ្ដាន់ន្ទាទោសតាមផ្លូវច្បាប់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ