ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តនិងម៉ូតូបុកគ្នាបណ្តាលអោយស្លាប់បុរសម្នាក់ក្នុងថ្លុកឈាម

7 ខែ មុន 105 តូ សុផល

បាត់ដំបង៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុងនិងម៉ូតូម៉ាកវេវក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាបណ្តាលអោយបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ហេតុការណ៍ដ៍រន្ធត់នេះបានកេីតឡើងនៅវេលាម៉ោង៧និ៤០នាទីល្ងាចថ្ងៃទីី៦ ខែមិនា ឆ្នាំ២០១៨ ចំនុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំឋបង។

ជនរងគ្រោះឈ្មោះ ឈាង សំអាត(ជាអ្នកបេីកបរម៉ូតូ)ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអូខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំ។

ក្រោយពេលកេីតហេតុតៃកុងបានបេីកទ្វារថយន្តរត់គេចខ្លួចចូលក្នុងភូមិកេីតហេតុបាត់ស្រមោលសូន្យឈឹង។

បន្ទាប់មកសមត្ថកិច្ចស្រុកបានទៅដល់កន្លែងកេីតដេីម្បីធ្វេីការវាសវែងនិងស្ទួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោគខេត្តបាត់ដំបងរងចាំការដោះស្រាយនៅពេលក្រោយ។

ចំណែកសពជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕

ដោយ ៖ សុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ