ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ នាំយកអំណោយទៅចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ២២គ្រួសារ នៅសង្កាត់ឪឡោក

8 ខែ មុន 162 តូ សុផល

ភ្នំពេញ៖ នារសៀលថ្ងែអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ឋសករាជ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៨ នេះអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធិប្រធានកិត្តិយសគណះកម្មាធិការអនុសាខា លោកស្រី អឹុម ថាវី ប្រធានគណះកម្មាធិការអនុសាខា ព្រមទាំងក្រុមការងារ បាននាំយកអំណោយមនុស្សធម៍កាកបាទក្រហមកម្ពុជា ផ្តល់ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាពចំនួន២២គ្រួសារ រស់នៅភូមិចំនួន១៤ ក្នុងសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​

ក្នុងឱកាសនោះលោកប្រធានកិត្តិយសគណះកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និង នឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោកយាយ លោកតា បងប្អូន ទាំងអស់ផងដែល និងបានផ្ដល់អនុសាសន៍ ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ជាពិសេសត្រូវចេះការពារខ្លួនពីជំងឺផ្សេងៗ។ 

ប្រជាពលរដ្ឋ ដែលមកទទួលផល បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលយកព្រះទ័យ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី៥កញ្ចប់ ទឹកដោះគោ២ កំុប៉ុងទឹកផ្លែឈេី និងទឹកក្រូច៥កុំប៉ុង ស្ករស២គីឡូក្រាម តែ៥កញ្ចប់ ថវិកា៥០.០០០រៀល។

ដោយឡែកអ៊ំុស្រីម្នាក់មានជំងឺទាចទឹកលោកប្រធានកិត្តិយសអនុសាខាបានជួយឧបត្ថមបន្ថែម១០០ដុល្លារ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ