ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនប្អូនចៅអធិការវត្តទួល៤នាក់​ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់ក្នុងបន្ទប់វត្ត

6 ខែ មុន 328 tnn_admin

ភ្នំពេញ​៖ ប្អូនព្រះចៅអធិការស្តីទីវត្តទួលសន្តិវ័ន្ត​ ហៅវត្តទួល
អស់លោក ចំនួន៤នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន ក្នុងកិច្ចប្រតិបត្តិកាណ៍បង្ក្រាបគ្រឿងញៀន​ ដឹកនាំដោយនាយផ្នែកគ្រឿងញៀន​ លោកម៉ៅ​ ចាន់ថុន​ សហការជាមួយលោកថន​ ប៊ុនថា​ នាយប៉ុស្តិ៍សង្កាត់គីឡូម៉ែត្រលេខ៦ បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀនជាច្រើនកញ្ចប់ក្នុងបន្ទប់។ ប្រតិបត្តិ​ការណ៍នេះបានធ្វើឡើងក្នុងវេលាម៉ោងវេលាម៉ោង១៦និង០០នាទីក្នុងថ្ងៃទី០៦ខែ មិនា ឆ្នាំ២០១៨ ត្រង់ចំណុចកុដ្ឋលេខ២ បន្ទប់លេខ២ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៤នោះ​មានឈ្មោះ ប៊ុន​​​ រតន: ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅកុដ្ឋលេខ២បន្ទប់លេខ២ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ មុខរបរសិស្សរៀនកូរ៉េ(រក្សាទុក)។២/ឈ្មោះ ប៊ុន​ ចាន់រស្មី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្នាក់នៅកុដ្ឋលេខ២បន្ទប់លេខ២ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ មុខរបរ​រត់ម៉ូតូកង់បី(រក្សាទុក)។៣/ឈ្មោះ ប៊ុន​ ចាន់ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្នាក់នៅកុដ្ឋលេខ២បន្ទប់លេខ២ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ មុខរបរសិស្ស(រក្សាទុក)​ និងទី៤/ឈ្មោះ ប៊ុន​ ចាន់ណារ៉ាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្នាក់នៅកុដ្ឋលេខ២បន្ទប់លេខ២ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ មុខរបរសិស្ស(រក្សាទុក)។ក្នុងការឃាត់ខ្លួននោះសមត្ថកិច្ចបានដកហូតបាននូវថ្នាំញៀនប្រភេទ
ក្រាមពណ៌សរថ្លាម៉ាទឹកកកចំនួន០៩កញ្ចប់។

ក្រោយការឃាត់ខ្លួន​ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ នឹងកំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ