ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បញ្ជាអោយចុះប្រមូលជនអនាថាក្នងមូលដ្ឋានខណ្ឌ និងអ្នកប្រើប្រាស់គ្រឿងញៀន បញ្ចូនទៅ មន្ទីរសង្គមកិច្ច

3 ខែ មុន 56 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃអង្គារ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ម៉ោង ០៩:៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌដូនពេញ ដឹក នាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលជនអនាថាក្នងមូលដ្ឋានខណ្ឌ និងអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្លុកតាន់ប៉ា និង ជាលទ្ធផល ធ្វើការឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបានចំនួន២១នាក់(ស្រី០១៥នាក់) រទះអេតចាយចំនួន២គ្រឿង និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ជនសង្សយ័ខាងលើបានបញ្ជូនមកសាលាខណ្ឌដូនពេញ និងបានបញ្ចូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ