ព្រឹតិ្តការណ៍ថ្មីៗ

លោក មុត សុវណ្ណ នាយករដ្ឋបាលខណ្ឌសែនសុខបានដាក់កំលាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះនៅផ្លូវលេខ២០១១

6 ខែ មុន 111 តូ សុផល

ភ្នំពេញ៖ នៅយប់ថ្ងៃអង្គារ ០៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង ១៩ និង ០០នាទី ដល់ម៉ោង ២០ និង ៣០នាទី គណៈបញ្ជាការឯកភាពរដ្ឋាបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក មុត សុវណ្ណ នាយករដ្ឋបាលខណ្ឌសែនសុខបានដាក់កំលាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះនៅផ្លូវលេខ២០១១ មុខការ៉ាស់សាំងតេលា ក្បែរបុរីវារីណា សង្កាត់គោកឃ្លាង ដោយមានកំលាំងចូលរួម សរុបចំនួន ៣៣នាក់។

ក្នុងនោះមានមន្រ្តីខណ្ឌ ចំនួន ០៣នាក់ សណ្ដាប់ធ្នាប់ខណ្ឌ ចំនួន ០៦នាក់ នគរបាលខណ្ឌ ចំនួន ១៨នាក់ កំលាំងកងរាជអាវុធហត្ថខណ្ឌ ចំនួន ០៦នាក់ ត្រួតពិនិត្យម៉ូតូឆ្លងកាត់បាន ចំនួន ១១៨គ្រឿង អាវុធឆ្លងកាត់គ្មាន និង ឃាត់ខ្លួនមនុស្សចំនួន០២នាក់ ពាក់ព័ន្ធនិងការរក្សាទុកម្សៅក្រាមសរថ្លា ចំនួន ០១កញ្ចប់តូច។

បច្ចុបន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណំុឯកសារទៅតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ