ព្រឹតិ្តការណ៍ថ្មីៗ

ចេញពីក្លឹប! មនុស្ស៥នាក់របួសធ្ងន់ស្រាល បន្ទាប់ពីបើកឡានលឿនដូចហោះប្រលះគ្នា ជិត Epic! (វីដេអូ)

4 ខែ មុន 3219 តូ សុផល

រាជធានីភ្នំពេញ ៖ មនុស្ស៥នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ រវាងរថយន្តស៊េរីទំនើប

បើកយ៉ាងលឿនទៅបុកគ្នាពេញទំហឹងជាមួយ រថយន្តតាក់ស៊ីខ្មែរ (Taxi-Khmer) លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តទាំង២គ្រឿងខូចខាតស្ទើទាំងស្រុង និងបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រីតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ដ៏សាហាវខាងលើនេះ កើតឡើងនៅវេលាម៉ោង០០:៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៨នេះ នៅចំណុចជាប់របងស្ថានទូតរុស្សី ក្បែរក្លឹប Epic ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារ TNN ដឹងថា : នៅមុនពេលកើតហេតុគាត់បានឃើញរថយន្ត CAN AM (ប្រភេទរថយន្តប្រណាំងកែឆ្នៃ) ពណ៍ខ្មៅ (អត់ស្លាកលេខ) បើកបរដោយបុរសម្នាក់និងម្នាក់ទៀតរួមដំណើរជាមួយគ្នា ចេញពីក្លឹប Epic ក្នុងល្បឿនយ៉ាងលឿនដូចហោះ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតខាងលើ បានកាច់ចង្កូតមិនទាន់ និងមានរថយន្តតាក់ស៊ីម៉ែត្រ ពណ៍ត្រួយចេក ជារបស់ក្រុមហ៊ុន (Taxi-Khmer) ពាក់ស្លាកលេខភ្នំពេញ​ 2AN-2913 បើកយ៉ាងលឿនពីលិចមកកើតបញ្ច្រាសទិសដៅចរាចរណ៍គ្នា ហើយកាច់ចង្កូតមិនទាន់ដូចគ្នាក៏បានប្រលះគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលអោយមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល ចំណែករីរថយន្តទាំង២គ្រឿងនោះ រងការខូតខាតផ្នែកខាងមុខខ្ទេចស្ទើទាំងស្រុង ។

សាក្សីបានបន្ថែមទៀតថាភ្លាមៗនោះអ្នកបើកបរតាក់ស៊ីម៉ែត្រ ដែលរងរបួសធ្ងន់ត្រូវបានអ្នកបើកតាក់ស៊ីក្រុមហ៊ុនជាមួយគ្នាដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រីឯភ្ញៀវ២នាក់ទៀត ដែលជិះពីក្រោយរងរបួសស្រាល បានហៅកង់បីបន្តដំណើរទៅមុខទៀត ចំណែកអ្នកបើកបររថយន្ត CAN AM ត្រូវរថយន្តគិលានសង្គ្រោះគ្លីនិកឯកជ​នមកដឹកយកទៅសង្គ្រោះ រីឯបុរសដែលរួមដំណើរជាមួយរបួសបែកក្បាលត្រូវមិត្តភ័ក្តបម្រុងដឹកចេញទៅលាងរបួស តែត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ ហើយក៏មានការប្រកែកគ្នារហូតទាល់តែសមត្ថកិច្ចសួរនាំដឹងថាមិនមែនជាអ្នកបើកបរទេ ហើយសមត្ថកិច្ចសុំអត្តសញ្ញាណប័ណ្ឌ មករក្សាទុកសិន ទើបអនុញាតិអោយទៅលាងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកកន្លែងកើតហេតុ​ធ្វើការវាស់វែង រួចធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ