ព្រឹតិ្តការណ៍ថ្មីៗ

ម្នាក់ស្លាប់និង២នាក់ទៀតរបួសធ្ងន់ស្រាល បន្ទាប់ពីគេដេញវាយជិះម៉ូតូរត់លឿនដូចហោះទៅបុកគ្នានៅផ្លូវបំបែក!

1 ឆ្នាំ មុន 509 តូ សុផល

រាជធានីភ្នំពេញ ៖​ យុវជន២នាក់ជិះម៉ូតូមួយគ្រឿង បោះពួយយ៉ាងលឿនបន្ទាប់ពីត្រូវគេដេញវាយ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត

បណ្តាលបុរស២នាក់រងរបួសធ្ងន់និងស្រាល និងបុរសម្នាក់ទៀតបានស្លាប់ ខណៈពេលដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០០:០០នាទីកណ្តាលអធ្រាត្រ ថ្ងៃទី០៥ ឈានចូលថ្ងៃទី​០៦ ខែមិនា ឆ្នាំ២០១៨នេះ ត្រង់ចំណុចស្តុបថ្មដា តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវ១០៧(ផ្លូវសុកហុក) ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារ TNN ដឹងថា : នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA Wave ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CK-3169 ធ្វើដំណើរតាមផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវបំបែក ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាក HONDA Dream ស៊េរីឆ្នាំ២០១៦ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1FY-5337 ដែលបើកបរដោយបុរសពីរនាក់ ទើបតែជិះចេញដេញគ្នាមកពីម្តុំវត្តបុទុម ជាមួយមិត្តភ័ក្តប្រុសស្រីជាច្រើននាក់ទៀត ហើយត្រូវម៉ូតូធំដេញតាមរហូតដល់ផ្លូវ១០៧ ទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកម៉ូតូខាងលើចំពេញទំហឹងតែម្ដង បណ្តាលឲ្យម៉ូតូទាំងពីរខ្ទៀតទៅលើចិញ្ចើមផ្លូវ បណ្តាលអោយម៉ូតូ Wave រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបររងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ចំណែកឯភាគីម៉ូតូ HONDA Dream រងការខូចខាតផ្នែកខាងមុខខ្ទេចទាំងស្រុង រីឯអ្នកបើកបរម៉ូតូរងរបួសបែកក្បាលធ្ងន់ធ្ងរឈាមហូរពេញខ្លួន និងអ្នកអង្គុយពីក្រោយរងរបួសស្រាលហើយក៏ត្រូវបានរថយន្តគិលានសង្គ្រោះមកដឹកយកទៅសង្គ្រោះគ្លីនិកឯកជន តែជាអកុសលខណៈពេលកំពុងដឹកទៅតាមផ្លូវ បុរសដែលរបួសធ្ងន់ធ្ងរខ្លាំងដែលជាអ្នកបើកបរម៉ូតូ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សពបុរសរងគ្រោះដែលជាអ្នកបើកបរម៉ូតូត្រូវបានគេស្គាល់ថាឈ្មោះ ហុង គឹមហៀង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ចំណែកអ្នករងរបួសធ្ងន់ដែលអង្គុយពីក្រោយមានឈ្មោះ ពៅ ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ក្បែរគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងរួចយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយឡែកសពបុរសខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យមិត្តភ័ក្តដែលអះអាងថាស្គាល់គ្នាជិតឌិត ដឹកតាមរថយន្តដឹកសព យកទៅរក្សាទុកនៅវត្តទឹកថ្លា​ រងចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ