ព្រឹតិ្តការណ៍ថ្មីៗ

ជួយ Share រកបងប្អូនផង! ឡានកិនជាប់បុរស៣នាក់ស្លាប់ ក្រោមកង់ឡានអូសទៅផ្ទប់កន្លែងលក់កូនឈើ ទាំងកណ្ដាលយប់!

2 ខែ មុន 642 តូ សុផល

រាជធានីភ្នំពេញ​ ៖ រថយន្តដឹកទំនិញធុនធំ បើកបុកម៉ូតូ Zoomer X ពេញទំហឹង​ រួចអូសចូលទៅបោកផ្ទប់នៅនឹងកន្លែងលក់កូនឈើ បណ្តាលឲ្យយុវជន៣នាក់ត្រូវរថយន្តកិនស្លាប់ភ្លាមៗតែម្ដង។

ហេតុការណ៍នេះដ៏រន្ធត់មួយនេះកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៨នេះ នៅម្ដុំកន្លែងលក់កូនឈើ អំពិល៥ដើម តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ TNN ដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនទាំង៣នាក់ជិះម៉ូតូម៉ាក Zoomer X ពណ៍ក្រហម​លាយស មិនស្គាល់ស្លាកលេខ ធ្វើដំណើរ​តាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តដឹកទំនិញធុនធំមួយគ្រឿង សង្ស័យជារបស់ក្រុមហ៊ុន FRESH MEGA Mart ម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខភ្នំពេញ​ 3E-0551 (បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ) បញ្ច្រាសទិសដៅចរាចរណ៍គ្នា ស្រាប់តែរេចង្កូតទៅបុកម៉ូតូខាងលើពេញចំពីមុខពេញទំហឹង រួចកិនអូសប្រហែល៥០ម៉ែត្រចូលកន្លែងលក់កូនឈើ បណ្តាលឲ្យយុវជនទាំង៣នាក់ ត្រូវរថយន្តកិនស្លាប់២នាក់ និងម្នាក់ទៀតត្រូវកិនជាប់ក្រោមកង់រថយន្តស្លាប់គួរអោយអាណោចអាធម៍ រីឯអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលឈឹង ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា​ងថា សពជនរងគ្រោះទាំង៣នាក់ នៅមិនស្គាល់អត្តសញ្ញាណទេ ដែលជិះម៉ូតូ Zoomer X ពណ៍ក្រហម​លាយស មិនស្គាល់ស្លាកលេខ ត្រូវបានសមត្ថកិច្ចកំពុងជួយប្រកាសរកក្រុមគ្រួសារនិងសាច់ញាតិសិន ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅ ការិល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំធ្វើការដោះស្រាយគ្នាពេលក្រោយ ចំណែកសពជនរងគ្រោះទាំង៣ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុរួច ទាក់ទងរថយន្តដឹកសពយកទៅរក្សាទុកនៅវត្តទឹកថ្លា រងចាំប្រកាសរកក្រុមគ្រួសារនិងសាច់ញាតិសិន ។

អង្គភាព​ព័ត៌មាន TNN សូមចូលសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង! សូមបងប្អូនមេត្តាជួយ Share ចែករំលែកបន្តផង ក្រែងមានអ្នកបាត់បងប្អូនសាច់ញាតិ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ