ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលីសស្រវឹងស្រា បើករថយន្ត Highlander យ៉ាងលឿនបុកទ្រូងផ្លូវ នៅស្តុបចំការមន!

1 ឆ្នាំ មុន 144 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនក្នុងស្ថានភាពស្រវឹងស្រា

ដោយមិនប្រយ័ត្នក៏ជ្រុកទៅបុកជាមួយរបាំងថ្មចែកផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទៅមុខលេងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងនិងផ្លូវសុធារសក្នុងសង្កាត់ ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានអោយ TNN ដឹងថា : នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Highlander ពាក់ស្លាកលេខកណ្ដាល 2A-1407 ពណ៌កណ្ដុរប្រមេះ បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថាជាមន្ត្រីនគរបាល ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ដោយស្ថិតក្នុងស្ថានភាពស្រវឹងស្រាផង និងមិនប្រយ័ត្នទៀតក៏ជ្រុលចង្កូតទៅបុករបាំងថ្មចែកផ្លូវ បណ្ដាលឲ្យខូចបន្តិចបន្តួច ចំណែកថយន្តមិនទាន់អស់ល្បឿន នៅជ្រុលទៅមុខជាង៣០ម៉ែត្រខូចខាតផ្នែកខាងមុខយ៉ាងដំណំ បើលទៅមុខលែងរួច ទើបម្ចាស់រថយន្តឈប់ហើយ​ ចុះរត់គេចខ្លួនពីកនែ្លងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!