ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន៖ បារម្ភពីជនសង្ស័យ ករណីប្លន់ទីតាំង WING ត្រូវបានគេរត់ការដើម្បីដោះបន្ទុកម្តងទៀត!

5 ខែ មុន 1589 តូ សុផល

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ៖ មកដល់ម៉ោង១០យប់នេះ ជនល្មើសមិនទាន់មានសតិប្រក្រតីនៅឡើយទេ។ ព័តមានពីមន្រ្តីជំនាញសន្តិសុខ (មិនទាន់ផ្លូវការ)។លោកឧត្តមទោ បែន រ័ត្ន ទទួលដំណឹងថា គេកំពុងរត់ខ្វែងដៃខ្វែងជើងដើម្បី ដោះបន្ទុកទៀតហើយ លោកស្នងការសូមបន់ស្រន់កុំអោយពាក្យនេះក្លាយជាការពិតតអី “ផ្លែនៅនិងថ្នក់ ទំពក់នៅនិងដៃ បើរួចទៀត អភព្វហើយយើង”!

គួររំលឹកដែរថា កាលពីវេលាម៉ោង៧ និង ៣០ ព្រឹក ថ្ងៃទី៥ ខែ មីនា គ.ស ២០១៨ នៅចំណុច ហាងវេរលុយវីងរបស់ចែពិដោរ យីហោ ស្រីពេជ្រនៅចំណុចផ្លូវបំបែកក្រែក-ជីមាន់ ស្ថិតក្នុងភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីប្លន់មួយកើតឡើងដែលបង្ករដោយជនសង្ស័យ ០២ នាក់ មិនស្គាល់អត្តសញ្ញាណ មានជនសង្ស័យម្នាក់ចូលធ្វើសកម្មភាពដោយប្រើប្រាស់អាវុធខ្លីភ្ជង់ទៅលើភ្នាក់ងារវេលុយ Wing ។ ករណីប្លន់នោះមិនបានយកលុយ ឬរបស់របរមានតម្លៃណាមួយទេ គឺចោរគ្រាន់តែដណ្តើមយកម៉ាស៊ីនចុចលេខសម្ងាត់វិក័យប័ត្រវេរលុយ ០១ គ្រឿង រួចជិះម៉ូតូរត់គេចខ្លួនបាត់ ។

ក្រោយពីក្រុមចោរធ្វើសកម្មភាពប្លន់រួច កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានទទួលព័ត៌មាននោះភ្លាម ហើយសហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកពញាក្រែក ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ឲ្យតាមប្រមាញ់រកជនសង្ស័យគ្រប់ច្រកល្ហក់ ដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកអនុវត្តតាមនីតិវិធីច្បាប់ ។ កម្លាំងយើងបានចុះដល់កន្លែងកើតហេតុភ្លាមៗនោះក៏កំណត់មុខសញ្ញាម្នាក់បានយ៉ាងច្បាស់ គឺមានឈ្មោះ ឈួន ពីន ហៅ យោន កាពីន ភេទប្រុស អាយុ ២៩ ឆ្នាំ ជាតិខ្មែរ-ឥស្លាម រស់នៅភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវជាប្អូនប្រុសបង្កើតម្ចាស់វ៉ីងនោះតែម្តង ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់នោះរហូតម៉ោង ០៩ និង ២០ នាទី នាថ្ងៃដដែល កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលសហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកពញាក្រែក បានរកឃើញកន្លែងលាក់ខ្លួនជនសង្ស័យនោះនៅចំណុចផ្ទះមួយកន្លែងចម្ងាយ ១៥០០ ម៉ែត្រ ពីកន្លែងកើតហេតុ ។ ខណៈពេលដែលកម្លាំងយើងធ្វើការឡោមព័ន្ធផ្ទះហើយក៏ចូលទៅចាប់ខ្លួនជនសង្ស័យឈ្មោះ ឈួន ពីន ហៅ យោន កាពីន កំពុងដេកប្រកាច់នៅលើកន្ទេលពណ៌ក្រហម ក្រាលលើរនាបក្នុងផ្ទះ ដោយជនសង្ស័យបានលេបថ្នាំពុលដើម្បីសម្លាប់ខ្លួន ហើយលើដៃមានម៉ាស៊ីនចុចលេខសម្ងាត់វិក័យប័ត្រវេរលុយវ៉ីង តែមិនបានសម្រេច ។ ចំណែកឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ជាមួយអាវុធខ្លី ០១ ដើមដោយសុវត្តិភាព ។

បច្ចុប្បន្នឈ្មោះ ឈួន ពីន ហៅ យោន កាពីន ត្រូវបានសមត្ថកិច្ចប៉ូលីសយើងបញ្ជូនសង្គ្រោះបន្ទាន់ និងរួចផុតពីការស្លាប់ហើយនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ។ បន្ទាប់ការដឹងខ្លួនរបស់ជនសង្ស័យកម្លាំងយើងបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមានក្រុមគ្រូពេទ្យនៅចាំសង្កេតមើលអាការៈរោគជាបន្តបន្ទាប់ ។ ហើយកម្លាំងជំនាញក៏បានកំពុងកសាងសំណុំរឿង និងវត្ថុតាងម៉ាស៊ីនចុចលេខសម្ងាត់វិក័យប័ត្រវេរលុយវ៉ីងនោះ ដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការខេត្តត្បូងឃ្មុំ និងបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យម្នាក់ទៀតមកធ្វើការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែលថា ឈ្មោះ ឈួន ពីន ហៅ យោន កាពីន ភេទប្រុសនេះ ធ្លាប់សមត្ថកិច្ចប៉ូលីសយើងចាប់ខ្លួន និងបញ្ជូនទៅឲ្យតុលាការកាត់ទោសជាប់ពន្ធនាគារ ០២ ដងរួចមកហើយ ពីបទករណីជួញដូរគ្រឿងញៀន ។ ប៉ុន្តែរាល់ការជាប់ពន្ធនាគារម្តងៗ គឺបងស្រីរបស់វាដែលគេហៅថាចែពិដោរ ជាភ្នាក់ងារវ៉ីងមានយីហោ ស្រីពេជ្រនោះរត់ការជាមួយអ្នកមានអំណាចនៅពីក្រោយដោយសម្ងាត់ ឲ្យជួយអន្តរាគមន៍ដោះលែងវានៅក្រៅឃុំពីពន្ធនាគារ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ