ព្រឹតិ្តការណ៍ថ្មីៗ

អនិកជនបាត់​ពី​ផ្ទះ​៤​ថ្ងៃ ផ្អើលប្រទះ​ឃើញ​អណ្ដែត​ក្នុង​ទឹក​បឹង

1 ឆ្នាំ មុន 569 តូ សុផល

រាជធានីភ្នំពេញ៖ បុរសវ័យ​ចំណាស់​​ម្នាក់​បាន​បាត់​ពី​ផ្ទះ​៤​ថ្ងៃ ហើយ​ត្រូវ​បាន​បុគ្គ​លិក​វិទ្យុ​ABC​យក​ទៅ​ស្នាក់​នៅ​មួយ​យប់ ស្អែក​ឡើង​ស្រាប់​តែ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ស្លា​ប់​

នៅក្នុង​ទឹក​បឹង​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.​២​៥​៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៨ នៅចំណុចក្នុងទឹកបឹង ភូមិស្រុកចេក ស​ង្កា​​​ត់ជើងឯក ខណ្ឌដង្កោ រាជាធានី​ភ្នំពេ​ញ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា​ សព​បុរ​ស​រងគ្រោះមានឈ្មោះ អាដុល សាលីន អា​យុ​៧១ ឆ្នាំ​ជា​អនិតិជន ខ្មែរ​បារាំង មាន​ទី​លំ​នៅ​ក្នុង​សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការ​មន ។

យោង​តាម​សម្ដី​បុរស​ម្នាក់ ដែលបាន​អះ​អាង​ថា ស្គាល់​សាកសព​របស់ជន​រងគ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា បុរសរង​គ្រោះ​ខាង​លើ​នេះ​បាន​បាត់​ពី​ផ្ទះ​៤​ថ្ងៃ​មក​ហើយ តែត្រូ​វ​បាន​វិទ្យុABC យកទៅនៅ​កន្លែង​បាន​១​យប់ រួច​ព្រឹក​ឡើង​ក៏បានសុំ​អ្នក​នៅ​កន្លែង​វិទ្យុ​ABC​ចេញ​ទៅ​បាត់​ពី​កន្លែង​តែ​ម្ដង ។

បើ​តាម​សម្ដី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេ​​តុ​បាន​ប្រាប់ឲ្យដឹងថា មុនពេល​កើត​ហេតុ​កាលពីថ្ងៃទី០៤ ខែដដែល​បាន​ឃើ​ញបុរសវ័យ​ចំណាស់​ម្នាក់មកអង្គុយលេង​ទឹក​នៅ​ក្នុងបឹ​ង រហូត​ដល់​ល្ងាចជិតយ​ប់ ទើ​ប​បាត់​គាត់​ពី​កន្លែង​កើត​ហេតុ លុះដល់​ព្រឹកឡើងម៉ោង១១ ថ្ងៃទី០៥ ខែដ​ដែល​ប្រ​ជា​ពលរដ្ឋបាន​ចុះ​ទៅ​រក​ត្រី ទើប​ប្រទះ​ឃើ​ញ​សាកសព​អណ្ដែត​ទឹក​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ ភ្លាមៗ​នោះ​ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​រាយការណ៍​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​តែ​ម្ដង ។

​ក្រោយ​ពេលកើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែងកើត​ហេតុ​រួច​ទាក់​ទ​ង​ទៅ សមត្ថកិច្ច​ជំនាញកោសល្យវិច្ឆ័យ​នៅ​កន្លែង​កើតហេតុ​និង​ធ្វើ​កំណត់​ហេតុ​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​ដោយ​ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!