ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ណាស់! ប្រធានក្រុមម៉ូតូធំ MSC ស្លាប់បាត់បង់ជីវិតហើយ និងស្ត្រីម្នាក់ទៀតរបួសធ្ងន់ ក្នុងគ្រោះថ្នាក់នៅកំពង់ស្ពឺ!

6 ខែ មុន 2810 តូ សុផល

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាប្រធានក្រុមម៉ូតូធំ MSC ជិះម៉ូតូម៉ាក BMW ទៅបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ បើកបរដោយស្ត្រីម្នាក់ ទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យប្រធានក្រុម MSC ស្លាប់ និងស្ត្រីម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃ៤ ខែមីនា​ ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចផ្លូវ៤៤ ភូមិត្រពាំងស្ទុង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បងស្រី Khun Nid សមាជិក​ក្រុមម៉ូតូធំដែលជាអ្នកស្គាល់ជនរងគ្រោះខាងលើ បានប្រាប់ឲ្យភ្នាក់ងារ​ TNN បានដឹងថា ជនរងគ្រោះឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ៤៧ឆ្នាំ ជាប្រធានក្រុម MSC មានប្រពន្ធមិនស្គាល់ឈ្មោះ មានកូនចំនួន៣នាក់ក្នុងបន្ទុក ក្នុងនោះកូននៅក្នុងផ្ទៃម្នាក់ និងកូនស្រី២នាក់ទៀត សព្វថ្ងៃ​ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារ TNN បានដឹងថា : នៅមុនពេលកើតហេតុ​ ម៉ូតូម៉ាក BMW ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1CV-9602 បើកបរដោយឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ៤៧ឆ្នាំ ជាប្រធានក្រុម MSC ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានជិះម៉ូតូតែម្នាក់ឯង លុះដល់ចំណុចកើតហេតុបានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ បើកបរដោយស្ត្រីម្នាក់ ទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឲ្យភាគីអ្នកបើកម៉ូតូម៉ាក BMW ស្លាប់ភ្លាមៗនៅនឹងកន្លែង និងភាគីម៉ូតូសង់ រងរបួសធ្ងន់ត្រូវបានបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ​ទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍​ចុះមកធ្វើការវាស់វែង​ រួចយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីរងចាំភាគីទាំងសងខាង មកដោះស្រាយគ្នាពេលក្រោយ។

បច្ចុប្បន្នបុរសឈ្មោះ កែវ សុវណ្ណ អាយុ៤៧ឆ្នាំ ជាប្រធានក្រុម MSC ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានផ្ទាល់តែម្ដង នៅផ្ទះលេខ១០B (ក្រោយមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ) ​ផ្លូវលេខ៦១ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ភ្នំពេញ៕ ដោយ​ AhBoYz៚



សកម្មភាពក្រុមម៉ូតូធំចុះយកអំណោយចែកជូនពលរដ្ឋក្រីក្រនៅតាមតំបន់នានា!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ