ស្ត្រីម្នាក់លេបថ្នាំសម្លាប់ខ្លួនដេីម្បីដោះស្រាយវិបត្តិ

3 ខែ មុន 800 តូ សុផល

បាត់ដំបង៖ដោយសារតែមានវិបត្តិផ្លូវចិត្តគិតរកដំណោះស្រាយមិនចេញស្រ្តីម្នាក់បានទិញថ្នាំងងុយដេកមកលេបអស់ជាច្រេីនគ្រាប់បណ្តាលអោយស្លាប់បន្សល់ទុកនូវភាពសោកសៅក្នុងគ្រួសារ។

ស្រ្តីរងគ្រោះឈ្មោះ សុីញ ហួយ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ (នៅផ្ទះ)រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ហេតុការហ៍នេះបានធ្វេីអោយមានការភ្ញាក់ផ្អេីលអស់អ្នកនិងសមត្ថកិច្ចកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៨នៅចំនុចខាងលេី។

ចំពោះមូលហេតុពិតប្រាកដក្រុមការងារមិនអាចសុំការបំភ្លឺពីក្រុមគ្រួសារបានឡើយដោយគ្រាន់តែបង្ហេីបថាស្ត្រីរងគ្រោះមានវិបត្តិផ្លូវចិត្តពីព្រោះរឿងនេះជារឿងផ្ទៃក្នុងគ្រួសារ។

បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ