ព្រឹតិ្តការណ៍ថ្មីៗ

ទើបកើតបានជាង១ខែ កំព្រារម្តាយបាត់ ព្រោះតែឪពុកវាយសម្លាប់ម្តាយ​ ដោយឥទ្ធិពលនៃសុរ៉ា

9 ខែ មុន 1007 តូ សុផល

ខេត្តតាកែវ៖ ពិតជាសាហាវឃោឃៅព្រៃផ្សៃណាស់ ដែលបង្កឡើងដោយប្តីអគុណធម៌ម្នាក់ លើកដៃសម្លាប់ប្រពន្ធខ្លួនឯងគ្មានធម៌មេត្តា ហើយបានបន្សល់ទុកកូនតូចអាយុមួយខែកន្លះអោយនៅកំព្រាឯកា ករណីឃាតកម្មដ៏សាហាវខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅផ្ទះជួលជិតផ្សារអង្គតាសោម ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំងកក់ ខេត្តតាកែវ។

ប្រជាពលរដ្ឋរស់នៅ ជុំវិញកន្លៃងកើតហេតុបានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ប៊ូ សួន ភេទស្រីអាយុ៣២ ឆ្នាំរស់នៅខេត្តបន្ទាយមានជ័យ បច្ចុប្ប្ននមករស់នៅខាងប្តីខេត្តតាកែវ ភូមិឃុំកើតហេតុខាងលើ ហើយស្ត្រីរងគ្រោះខាងលើ ទើបតែមានកូនតូចអាយុ១ខែ១៥ថ្ងៃប៉ុណ្ណោះ សព្វថ្ងៃប្រកបមុខរបលក់ដូរនំ ផ្លែឈើ តាមប៊េនឡាន។

ចំណែកជនសង្ស័យឃាតករជាប្តីមានឈ្មោះ នួន សុផល ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំងកក់ ខេត្តតាកែវ។ សព្វថ្ងៃប្រកបមុខរប រត់ហៅម៉ូយដាក់ឡានតាមប៊េនឡាន បើតាមការលើកឡើងពីប្រជាពលរស់នៅជុំវិញកន្លែងកើតហេតុ បានអោយដឹងថា កន្លងមកបុរសជាប្តី(ជនសង្ស័យ) តែងតែប្រើសសកម្មភាពប្រព្រឹតអំពើហឹង្សាមកលើប្រពន្ធជាច្រើនដងមកហើយ តែនាងជាប្រពន្ធរងគ្រោះសាច់កម្មចេះតែទ្រាំរស់នៅទាំងវេទនា ហើយអ្នកជិតខាងជាមួយគ្នា មិនហ៊ានអារកាត់ឬក៏និយាយអ្វីទេ ពីព្រោះបុរសជាប្តីនេះត្រូវបានគេសង្ស័យថា ជាមនុស្សញៀនថ្នាំទៀតផង ហើយពេលស្រវឹងម្តងៗ តែងតែបង្កហេតុឈ្លោះប្រកែកពាក្យសំដីជេប្រមាទវៃប្រពន្ធ មិនមានមូលហេតុនោះឡើយ សូម្បីតែសមត្ថកិច្ចមូលដ្ឋានក៏ឈឺក្បាល់ជាមួយគ្រួសាររងគ្រោះនេះដែរ។

ពាក់ព័ន្ធករណីឃាតកម្មខាងលើនេះដែរ លោក ឌុក ធីយ៉ា អធិការស្រុកត្រាំងកក់ បានអោយដឹងថា ក្រោយពីជនសង្ស័យធ្វើសកម្មភាពភ្លាមៗ លោកទទួលបានព័ត៌មានថាមានករណីខាងលើបានកើតឡើងក្នុងភូមិសាស្ត្រផ្ទះជួលខាងលើ លោកបានបញ្ជាកម្លាំងសមត្ថកិច្ចរបស់លោក ចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ ពីអង្គហេតុដែលជនសង្ស័យឈានដល់ធ្វើសកម្មភាពអំពើជាឃាតកម្មមកលើប្រពន្ធខ្លួនឯង នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនៅករណីបែបនេះមែន គឺមូលហេតុមកពីខ្លួនស្រវឹង ហើយបានឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធបន្តិចបន្តួច ទប់ចិត្តមិនបានទើបខ្លួនធ្វើបែបនេះ។

លោកអធិការបានបន្តថា ក្រុមគ្រួសារស្ត្រីរងគ្រោះ គឺជាជនក្រីក្រទីទាល់រកបានហូបព្រឹកខ្វះល្ងាច ហើយស្ត្រីរងគ្រោះនិងប្តី គឺជាមនុស្សចំណាក់ស្រុក មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានគ្នាជាប្តីប្រពន្ធមករស់នៅខាងប្តីខេត្តតាកែវ។
បន្ទាប់ពីសាកសួរជនសង្ស័យជុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរស្រុកត្រាំងកក់ ដើម្បីសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនិតិវិច្បាប់។

ចំណែកសាកសពប្រពន្ធត្រូវបាន ព្រះសង្ឃវត្តអង្គតាសោម និងគណៈកម្មការអាចារ្យយកទៅបូជា តាមប្រពៃណី ដោយក្រុមគ្រួសារនេះក្រពេក។ដោយសុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!