ព្រឹតិ្តការណ៍ថ្មីៗ

ចោរឆក់វ័យក្មេង ឆ្លងខេត្ត ០៤នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចូលគុក!

5 ខែ មុន 222 តូ សុផល

ភ្នំពេញ៖នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨

សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរឆក់ វ័យក្មេង ឆ្លងខេត្ត ០៤នាក់ ដែលធ្វើសកម្មភាពឆក់ រហូតដល់រាប់ភ្លេច ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

ក្រុមចោរ វ័យក្មេងទាំង ០៤នាក់ នេះ មាន៖
០១. ឈ្មោះ គ្រន ផានិត ភេទប្រុស អាយុ ១៩ឆ្នាំ
០២. ឈ្មោះ ហ៊ូ រឹទ្ធារាជ ភេទប្រុស អាយុ ១៧ឆ្នាំ
០៣. ឈ្មោះ ចាន់ សុខយ៉ា ហៅវ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ
០៤. ឈ្មោះ ហ៊ុត សុវណ្ណលី ហៅឌី ភេទបុ្រស អាយុ ១៥ឆ្នាំ

ដំបូងឡើយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២១:១៥នាទី ឈ្មោះ គ្រន ផានិត បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះ ឈ្មោះ តាវ ចាន់ណា ហៅអាណា ភេទស្រី អាយុ ២៥ឆ្នាំ នៅចំណុច ផ្លូវលេខ១៧៤ កែវផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីបារបារាំង ឆ្ពោះទៅជិះរថយន្ត។ ក្នុងអំឡុងពេលធ្វើសកម្មភាពឆក់ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃើញ ក៏ប្រដេញតាមភ្លាមៗ ហើយជនសង្ស័យបានព្យាយាមជិះម៉ូតូរត់គេចខ្លួន រហូតដល់ចំណុច ផ្លូវ១៣០ កែងផ្លូវ១៣ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ក៏ត្រូវអាំវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបានតែម្តង។

ក្រោមវិធានការណ៍ជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវ យ៉ាងសស្រាក់សស្រាំ រហូតដល់ ល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ឃាត់ខ្លួនបក្សពួក ០១នាក់ទៀត ឈ្មោះ ហ៊ូ រឹទ្ធារាជ ភេទប្រុស អាយុ ១៧ឆ្នាំ និងបានបន្ត ស្រាវជាវរហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ឃាត់ខ្លួនបានបក្សពួក ០២នាក់ បន្ថែមទៀត មាន ឈ្មោះ ចាន់ សុខយ៉ា ហៅវ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ , ឈ្មោះ ហ៊ុត សុវណ្ណលី ហៅឌី ភេទបុ្រស អាយុ ១៥ឆ្នាំ។

ពួកគេទាំង ០៤នាក់នេះ គឺជាចោរឆក់វ័យក្មេង ដែលមានចិត្តហានក្លា ទៅដល់ទីណា គឺធ្វើសកម្មភាពឆក់នៅទីនោះ មិនថាពេលយប់ឬពេលថ្ងៃ មិនថានៅរាជធានីភ្នំពេញឬនៅខេត្តឡើយ ឲ្យតែជួបជនរងគ្រោះដែលប្រហែស គឺឆក់ទាំងអស់ ហើយភាគច្រើន គឺឆក់ទៅលើជនបរទេស។

ទីតាំងដែលពួកគេ ចាំបានច្បាស់រួមមាន៖
១/ ឆក់កាបូប ពីជនរងគ្រោះ ឈ្មោះ តាវ ចាន់ណា ហៅអាណា ភេទស្រី អាយុ ២៥ឆ្នាំ នៅចំណុច ផ្លូវលេខ១៧៤ កែវផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីបារបារាំង ឆ្ពោះទៅជិះរថយន្ត។
២/ ឆក់នៅលើស្ពានហង្សកោះពេជ្របានចំនួន ០៣លើក បានទូរស័ព្ទដៃ ០៣គ្រឿង ម៉ាកOPPO ០១គ្រឿង ហើយបានលក់នៅផ្សារបឹងត្របែកបានតម្លៃ ៤០ដុល្លាអាមេរិក , IPHONE6 PLUS ០១គ្រឿង លក់បានតម្លៃ ៥០ដុល្លាអាមេរិក , IPHONE7 PLUS ០១គ្រឿង លក់បានតម្លៃ ៤០០ដុល្លាអាមេរិក។
៣/ ឆក់បានកាបូបស្ពាយពីជនបរទេស ដែលធ្វើដំណើរលើដងផ្លូវ នៅចំណុចខាងក្រោយព្រះបរមរាជវាំង បានប្រាក់ចំនួន ១២០ដុល្លាអាមេរិក។
៤/ ឆក់បានកាបូបស្ពាយពីស្រ្តីជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចក្បែរផ្សាររាត្រី បានប្រាក់ចំនួន ៣៥០ដុល្លាអាមេរិក។
៥/ ឆក់បាន IPAD ពីស្រ្តីជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចក្រោយសាលារៀនស៊ីសុវត្ថិ លក់បាន ៥០ដុល្លាអាមេរិក។
៦/ ឆក់បានកាបូបស្ពាយពីបុរសជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចក្បែរផ្សារអ៊ីអន បានប្រាក់ ៦០០ដុល្លាអាមេរិក
៧/ ឆក់បានកាបូបស្ពាយពីស្រ្តីជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចខាងក្រោយវត្តទួលទំពួង បានប្រាក់ ២២០ដុល្លាអាមេរិ និងទូរស័ព្ទដៃ ០១គ្រឿងម៉ាក សាំសុង លក់បានតម្លៃ ១៣០ដុល្លាអាមេរិក។
៨/ ឆក់បាន ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក VIVO ពីបុរសជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ផ្លូវមុនីវង្ស លក់បានតម្លៃ ៨០ដុល្លាអាមេរិក។
៩/ ឆក់បានកាបូបពីបុរសជនបរទេស ធ្វើដំណើរលើដងផ្លូវ នៅចំណុចក្បែររង្វង់មូលសម្តេចសង្ឃជួនណាត បានប្រាក់ ៣៣០ដុល្លាអាមេរិក។
១០/ ឆក់កាបូបពីស្រ្តីជនជាតិចិន ធ្វើដំណើរលើដងផ្លូវជាមួយមិត្តភក្តិ នៅចំណុចផ្សារធំថ្មី បានប្រាក់ ១១០ដុល្លាអាមេរិក និងខ្សែ ក មួយខ្សែរ លក់បានតម្លៃ ៣៤០ដុល្លាអាមេរិក។
១១/ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង ពីជនបរទេស នៅចំណុចខាងក្រោយផ្សារអ៊ីអន លក់បានតម្លៃ ១២០ដុល្លាអាមេរិក
១២/ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង នៅចំណុចក្បែរសារមន្ទីរទួលស្លែង
១៣/ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង នៅចំណុចផ្សារទួលទំពូង
១៤/ ឆក់បានទូរស័ព្ទដៃ ០១គ្រឿងផ្សេងទៀត នៅចំណុចផ្សារទួលទំពូងដដែល
១៥/ អំឡុងខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល០៨យប់ ឆក់បានកាបូប ពីនារីជនរងគ្រោះ ០១នាក់ កំពុងឈរទិញបង្អែម បានសម្រេច នៅចំណុចម្តុំសាលាជម្ពូវ័ន្ត ចោមចៅ ដោយក្នុងកាបូបនោះ មានប្រាក់ ៥ដុល្លាអាមេរិក និងទូរស័ព្ទដៃម៉ាក សាំសុង ០១គ្រឿង
១៦/ អំឡុងខែឧសភា ឆ្នាំ២០១៧ ពេលយប់ឆក់បានកាបូបពីនារីជនរងគ្រោះ ០១នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ នៅចំណុចផ្លូវខាងក្រោយព្រះបរមរាជវាំង បានសម្រេច តែត្រូវសមត្ថកិច្ចដេញតាម និងឃាត់ខ្លួនបានបក្ខពួកម្នាក់ ឈ្មោះ អាឡា។
១៧/ បានធ្វើសកម្មភាពឆក់ នៅក្រុងព្រះសីហនុ មានគ្នា០៦នាក់ តែត្រូវសមត្ថកិច្ចក្រុងព្រះសីហនុឃាត់ខ្លួនបាន០៤នាក់ ពេលធ្វើសកម្មភាពឆក់នៅក្រុងព្រះសីហនុ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ