ព្រឹតិ្តការណ៍ថ្មីៗ

អុញ! ខារ៉ាអូខេ Coloso បើកឲ្យដំណើរការ ឡើងវិញហើយ ក្រោយបិទបានប៉ុន្មានថ្ងៃ រឿងធ្លាយវីដេអូ នារីរាំស្រាតជាមួយភ្ញៀវ

2 ខែ មុន 890 តូ សុផល

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រោយពីបានបិទទ្វារខារ៉ាអូខេ Coloso បន្ទាប់បែកធ្លាយវីដេអូ របស់នារីបុគ្គលិករាំស្រាតល្វែងខាងលើ ដ៏ស្រើបស្រាល ជាមួយបុរសជាភ្ញៀវម្នាក់ រួចមក ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី កែវ សុគន្ធា និងអាជ្ញាធរខណ្ឌ ចុះទៅអនុញ្ញាតឲ្យបើកដំណើរឡើងវិញហើយ តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ បន្ទាប់ពីបានចុះទៅបិទ ប៉ុន្មានថ្ងៃមកហើយ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការភ្ញាក់ផ្អើល រឿងខាងលើនេះមក ក៏ផ្ទុះនូវមតិរិះគន់ និងការជជែកគ្នាមិនតិចឡើយ នៅតាមបណ្តាញសារសង្គម ក៏ដូចជា មជ្ឈដ្ឋានជាច្រើន ក្នុងសូម្បីតែរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានបង្ហោះឌឺដងឲ្យដែរចំពោះវិធានការបែបនេះ។ លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានឲ្យដឹងថា ទីតាំងខារ៉ាអូខេ ត្រូវបានព្រះរាជអាជ្ញាធរ ដឹកនាំមន្រ្តី ចុះទៅបើកឲ្យដំណើរការឡើងវិញហើយ នៅថ្ងៃម្សិលមិញ ប៉ុន្តែលោកមិនបានចូលរួមទេ គឺមានអភិបាលរងម្នាក់ បានអញ្ជើញចូលរួម។

យ៉ាងណានោះ សម្រាប់ព័ត៌មានបន្ថែមជាងនេះ លោកអភិបាលខណ្ឌ បានបង្វែរឲ្យទៅសួរនាំលោកស្រី ​កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញវិញ។

គួរឲ្យកត់សំគាល់ ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាឥស្សរជនម្នាក់ មានភាពមមាញឹកជាទីបំផុត លើការលេងបណ្តាញសង្គមមួយនេះ បានបង្ហោះខ្លឹមសារនៅលើ Account Facebook របស់លោក ដោយឌឺដងចំពោះចំណាត់ការ ចុះបិទខារ៉ាអូខេខាងលើ។ លោកចាត់ទុកថា នេះជាការខឹងគោ បែរជាទៅវាយរទេះទៅវិញ។

បើទោះបីខ្លឹមសារទាំងមូល របស់លោករដ្ឋមន្រ្តី គ្មានឃ្លាណា ឬពាក្យណាបង្ហាញឲ្យចំ ចំពោះករណីនេះក៏ពិតមែន ប៉ុន្តែគេអាចវាយតម្លៃយ៉ាងច្បាស់ថា លោករដ្ឋមន្រ្តីបានសម្តែង ទៅលើបញ្ហាដ៏កក្រើកមួយនេះ។

នៅលើ Account Facebook នាល្ងាចថ្ងៃនោះ លោក ខៀវ កាញារីទ្ធ បានបង្ហោះថា «សូមទោសជាមុន ដែលមាត់ខ្ញុំទទួលទានអំបិល ប្រហុក ហេតុនេះចេះតែរពិសមាត់។

យើងតែងប្រាប់ប្រជាជនថា កុំខឹងគោវាយរទេះ ពោលគឺបុគ្គលម្នាក់ធ្វើខុស តែមកស្អប់រាជរដ្ឋាភិបាលនោះមិនត្រូវទេ។ តែដល់ភ្ញៀវធ្វើខុសនៅក្នុងហាង អ្នកខុសអត់មានទោស តែបិទ ហាងទាំងមូល។ ណឹងមិនយើងប្រាប់រាស្ត្រផ្សឹង តែយើងធ្វើផ្សេង?»។

បើតាមអ្នកដឹងរឿងខ្លះបានឲ្យដឹងថា នារីម្នាក់នេះមិនមែនជាបុគ្គលិកដែលបម្រើការងារជាប្រចាំ នៅក្នុងខារ៉ាអូខេនេះទេ ដោយក្រុមភ្ញៀវដែលជាអ្នករកស៊ីឈើ និងមន្រ្តីនគរបាលនោះ បានហៅមកពីខាងក្រៅ ឲ្យចូលទៅច្រៀងលេងកម្សាន្តជាមួយ រហូតបញ្ចេញសកម្មភាពរាំស្រាត ល្វែងលើទាំងអស់តែម្តង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ