ព្រឹតិ្តការណ៍ថ្មីៗ

ខ្មាន់កាំភ្លើង បាញ់ប្រហារប្រុសស្រី ០២នាក់ នៅខណ្ឌសែនសុខ បានចូលមកសារភាពហើយ!

3 ខែ មុន 1428 តូ សុផល

ភ្នំពេញ៖ ខណៈពេលនេះ ខ្មាន់កាំភ្លើង ដែលបានបាញ់ប្រហារប្រុសស្រី ០២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នាពាក់កណ្តាលអាធ្រាត យប់ថ្ងៃទី២៥ឈានចូល២៦ ខែកុម្ភៈ ឆ្នាំ២០១៨កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរ បន្ទាប់ពីជននេះបានចូលមកសារភាព ក្រោមវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ។

ហេតុការណ៍បាញ់ប្រហារនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជួលនៅតាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ដែលនៅពេលនោះ ខ្មាន់កាំភ្លើងជិះរថយន្ត RANGE ROVER ពណ៌ស បានធ្វើការបាញ់ប្រហារជាច្រើនគ្រាប់ ទៅលើជនរងគ្រោះ ប្រុសស្រី០២នាក់ ជិះរថយន្តម៉ាក តូយូតាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5081 កំពុងឈប់នៅមុខច្រកចូលបន្ទប់ជួល។

ជនរងគ្រោះដែល ឃាតករតាមបាញ់សម្លាប់នេះទី១៖ ឈ្មោះ គង់ រ៉ាវិន អាយុ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិ ទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរងរបួសចំនួន៣គ្រាប់ និងទី២៖ ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មុខរបរលក់ខោអាវ និងខ្លះអះអាងថា នាងបម្រើការនៅហាងខារ៉ាអូខេមួយ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើបានរងរបួសចំនួន២គ្រាប់។
#PhnomPenhGRK

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ