ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាពិសេសរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស

1 ឆ្នាំ មុន 196 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះក្រុមការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ សហការជាមួយក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដឹកទំនិញធុនធ្ងន់រាជធានីភ្នំពេញ បន្តដាក់គោលដៅត្រួតពិនិត្យយានយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើចរាចរចេញចូលរាជធានីភ្នំពេញ នៅចំណុចផ្លូវជាតិលេខ៦កែងវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាលទ្ធផលគិតចាប់ពីម៉ោង៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីថ្ងៃនេះ ក្រុមការងារត្រួតពិនិត្យរថយន្តសរុបបានចំនួន ២៣គ្រឿង ក្នុងនោះ
-រថយន្តត្រឹមត្រូវតាមច្បាប់កំណត់ចំនួន ២០គ្រឿង
-រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ០១គ្រឿង ក្រុមការងារបានឃាត់យកមករក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌ
-រថយន្តគ្មានឯកសារប្រើប្រាស់គ្រប់គ្រាន់ ០១គ្រឿង ក្រុមការងារបានធ្វើកំណត់ហេតុ និងអប់រំណែនាំអ្នកបើកបរឲ្យដាក់ឯកសារពាក់ព័ន្ធនឹងរថយន្តតាមខ្លួនឲ្យបានត្រឹមត្រូវនៅពេលធ្វើចរាចរនៅលើដងផ្លូវ។

សរុបលទ្ធផលអនុវត្តន៍ការត្រួតពិនិត្យ ចាប់ពីម៉ោង០០ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ម៉ោង១៧:០០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមការងារត្រួតពិនិត្យរថយន្តសរុបបានចំនួន ៦៤៥គ្រឿង ក្នុងនោះរួមមាន៖
-រថយន្តត្រឹមត្រូវតាមច្បាប់កំណត់ចំនួន ៥៧២គ្រឿង
-រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ២៦គ្រឿង ក្នុងនោះ បានកាត់ទ្រុងចេញ ១៧គ្រឿង បានរំកិលភ្នែន ០៥គ្រឿង បានស្ទូចទ្រុងឡានទុកនៅសាលាខណ្ឌ ០១គ្រឿង និងបានត្រួតពិនិត្យឡើងវិញឃើញថាត្រឹមត្រូវ ០១គ្រឿង។
-រថយន្តគ្មានឯកសារប្រើប្រាស់គ្រប់គ្រាន់ ៤៧គ្រឿង៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ