ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

7 ខែ មុន 77 តូ សុផល

ភ្នំពេញ ៖ កាលពីវេលាម៉ោង១២:៣០នាទី ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាបបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ កុយ ហាក់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅដូចចំណុចបង្ក្រាបខាងលើ និងមានមុខរបរមិនពិតប្រាកដ។ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ក្រាមពណ៌សថ្លា ៤កញ្ចប់តូច (សង្ស័យថ្នាំញៀន) ទូរសព្ទដៃ ២គ្រឿង (ម៉ាកណូគាចុចពិល) ប្រាក់ដុល្លារ ៧៥៥ (ក្លែងក្លាយ) ប្រាក់ខ្មែរ ៥ម៉ឺនរៀល ដបកែវមានភ្ជាប់ទុយោសម្រាប់ជក់ថ្នាំញៀន ១ និងដែកកេស ៣។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង រក្សាទុកនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ