ព្រឹតិ្តការណ៍ថ្មីៗ

សយធំ! ធ្វើសកម្មភាពឆក់កាបូប បានសម្រេច តែទៅបុករថយន្តចតចោល ខណះព្យាយាមជិះគេចខ្លួន

5 ខែ មុន 121 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៨ ម៉ោងប្រហែល ១៩ និង៣០នាទីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ:  លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៤ (ភោជនីយ៍ដ្ឋាន វ័នម័រ) ផ្លូវលេខ៣១៥ ក្រុមទី៣៦ ភូមិ៩ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក ។

ជនសង្ស័យ:

១- ឈ្មោះ ប្រាក់ នុន ហៅ  វេហា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ លេខ១១៧ឈ ផ្លូវ៩៣  ភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

(អ្នកឆក់កាបូបជនរងគ្រោះ) ។

  ២- ឈ្មោះ សុខា លំផាត់ ហៅ ផាត់ ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិបឹងសាឡាង  សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ)។

 វត្ថុតាងចាប់យករួមមាន ម៉ូតូចំនួន០១គ្រឿងម៉ាក Honda C110 ពណ៌ខ្មៅ សេរីឆ្នាំ2012 ពាក់ស្លាក លេខភ្នំពេញ 1BM-0861 លេខតួនិងម៉ាស៊ីន: 8015141 ទូរស័ព្ទចំនួន០១គ្រឿងម៉ាកSamsungចុចពិល(ចាស់) ពណ៌ ស ។

ជនរងគ្រោះ មនុស្សស្រី ០១នាក់ ជនជាតិខ្មែរ  អាយុប្រហែល ៣១ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ដើរថ្មើរជើង(កំពុងធ្វើដំណើរតាមបណ្តោយផ្លូវ) សំភារ បាត់បង់រួមមាន: (គ្មាន)មិនដាក់ពាក្យប្តឹង។

ប្រភពអោយដឹងថា មុនពេលកើតហេតជនរងគ្រោះ(មនុស្សស្រី)កំពុងធ្វើដំណើរដោយថ្មើរជើងតាម បណ្តោយផ្លូវមកដល់ចំណុចមុខផ្ទះលេខ២៤ (ភោជនីយ៍ដ្ឋានវ័នម័រ) ផ្លូវ លេខ ៣១៥ ក្រុមទី៣៦ ភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (កន្លែងកើតហេតុ) ស្រាប់តែមានជនសង្ស័ចំនួន០២នាក់ជិះម៉ូតូ ១ គ្រឿងម៉ាក ហុងដា សេ១១០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1-BM 0861បានជិះអែបជិតរួចធ្វើសកម្ម ភាពឆក់កាបូបពីជនរងគ្រោះបានសំរេចរួចបើកម៉ូតូរត់គេចតែបានទៅបុករថយន្តរបស់គេបណ្តាលអោយ ដួលក្បែរកន្លែងកើតហេតុ ត្រូវបានជនរងគ្រោះរត់តាមទាន់រួចយកកាបូបបានមកវិញហើយក៏បាន បន្ត ដំណើរទៅបាត់ទៅដោយមិនដាក់ពាក្យប្តឹងឡើយ ចំណែកជនសង្ស័យទាំង២នាក់ត្រូវបានប្រជាពលរដ្ឋនៅទីនោះសហការជាមួយកំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍បឹងកក់ទី១ ឃាត់ខ្លួនបានជាក់ស្តែងនាំ យកមកប៉ុស្តិ៍ធ្វើការសាកសួរអំពីដំណើររឿងហេតុ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សុខា លំផាត់់ និងប្រាក់ នុន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ