ព្រឹតិ្តការណ៍ថ្មីៗ

អូយញាក់សាច់! កំពុងដេកអង្រឹងស្រាប់តែបុរសម្នាក់យកពូថៅកាប់បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម

6 ខែ មុន 946 តូ សុផល

កំពង់ធំ៖ ស្ត្រីម្នាក់ឈ្មោះសុខ យឺន ភេទស្រី អាយុ​៣៨ឆ្នាំត្រូវបុរសម្នាក់យកពូថៅកាប់ខណះកពុងដេកអង្រឹងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ហេតុការណ៍យ៉ាងរន្ធត់នេះបានកេីតឡើងនៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២​ ខែគុម្ភះ ឆ្នាំ២០១៨ នៅចំនុចភូមិខ្នាយទង ឃុំស្វាយភ្លេីង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនសង្ស័យឈ្មោះ សុខ មឿន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកេីតហេតុខាងលេីក្រោយពីធ្វេីសកម្មភាពរួចនគរបាលស្រុកបានចុះទៅឃាត់ខ្លួនដេីម្បីយកមកសាកសួរនិងកសាងសំណុំរឿង។

សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យមានសតិមិនល្អឬអាចនិយាយថាកម្រោលចូលខ្លួនបាំងមុខទេីបហ៊ានប្រព្រឹត្តទង្វេីរបែបនេះ។

ចំណែកសពស្ត្រីរងគ្រោះក្រោយពីកម្លាំងនគរបាលសុេីបបសួរហេតុផលពីអ្នកជិតខាងរួមទាំងបងប្អូនរួចមកក៍ប្រគល់អោយក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ