ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកសីុទែនសាំងបុក ជាមួយកុងទឺន័រ​ ផ្ទុះ​ឆេះខ្ទេចខ្ទី​ សំណាងល្អលោតចេញបាត់​

1 ឆ្នាំ មុន 2 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ស្រុកកំពង់សិលា៖មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅវេលាម៉ោងជិត១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ម្តុំស្ពានក្អោង ឃុំចំការហ្លួង ស្រុកកំពង់សិលា  ជិតដល់ផ្លូវបំបែកស្រែអំបិល រវាងរថយន្តដឹកសីុទែនសាំងតេលា ក្នុងទិសដៅបញ្ច្រាសគ្នាពីក្រុងព្រះសីហនុ ទៅភ្នំពេញ បុកជាមួយរថយន្តកុងតឺន័រ បណ្តាលឲ្យរថយន្តដឹកសីុទែនសាំងផ្ទុះឆេះខ្ទេចខ្ទី សមត្ថកិច្ចកំពុងអន្តរាគមន៍។

បើទោះការផ្ទុះឡើងយ៉ាងនេះក្តី សេចក្តីរាយការណ៍បានអោយដឹងដែរថាអ្នកនៅក្នុងរថយន្តទាំង២ត្រឹមតែរងរបួសស្រាលតែប៉ុណ្ណោះ ដោយពួកគេបានលោតចេញពីក្នុងរថយន្ត  ។

FB_IMG_1464242507190  FB_IMG_1464242489983 FB_IMG_1464242480408

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: