ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ត្រូវយុវជនបែកថ្នាំញៀន យកកូនកាំបិតចុងស្រួចចាក់ចំខ្នង និងអារក ព្រោះតែទាស់ពាក្យសម្តីជាមួយ នៅឃុំមេមត់ !

7 ខែ មុន 123 តូ សុផល

ស្រុកមេមត់ ៖ នៅថ្ងៃទី ២៨ ខែ កុម្ភៈ គ.ស ២០១៨ វេលាម៉ោង ១៤ និង ០០ នាទី នៅចំណុចរោងស្រា

ស្ថិតក្នុងភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីហឹង្សាដោយចេតនា មួយកើតឡើងដែលបង្ករដោយឈ្មោះ ចាន់ សុភា ហៅ អូន អាយុ ៣០ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ បានធ្វើសកម្មភាពប្រើប្រាស់នូវកូនកាំបិតចុងស្រួចចាក់ចំខ្នង និងអារកទៅលើឈ្មោះ អាង អ៊ិត ភេទប្រុស អាយុ ៣៣ ឆ្នាំ ជាតិខ្មែរ បណ្តាលឲ្យរបួសចំខ្នងបោះដៃផុតផ្នែកខាងឆ្វេងបណ្តាឲ្យដាច់ស្នាមសើរស្បែងប្រវែង ៤,៥ ស.ម និងអារកចំផ្នែកខាងមុខដាច់ស្នាមសើរស្បែងប្រវែង ៣,៧ ស.ម បណ្តាឲ្យរងរបួស ។

ក្រោយកើតហេតុជនសង្ស័យឈ្មោះ ចាន់ សុភា ហៅអូន នោះបានរត់គេចខ្លួនបាត់ ចំណែកឯជនរងគ្រោះត្រូវបានបងប្អូនអ្នកជិតខាងនោះបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកមេមត់ ដើម្បីសង្គ្រោះបន្ទាន់ ។ ហើយក៏មានអ្នកជិតខាងផ្សេងទៀតបានទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ សូមឲ្យកម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ ដើម្បីធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ បានសហការជាកម្លាំងនគរបាលយុត្តិធម៌ស្រុកមេមត់ ចុះធ្វើការស្រាវជ្រាវរហូតដល់ម៉ោង ២១ និង ៥០ នាទី នាថ្ងៃ.ខែ.ឆ្នាំដដែល នៅចំណុចភូមិអណ្តូងតាជោ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទើបឃាត់ខ្លួនជនសង្ស័យបាន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

បច្ចុប្បន្ននគរបាលផែនជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានកសាងសុំណុំរឿងបញ្ចូនឈ្មោះ ចាន់ សុភា ហៅ អូន ទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដោយផ្អែកទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ វត្ថុតាងដែលដកហូតបាន និងលទ្ធផលធើ្វតេស្ដស្វែងរកសារធាតុញៀនបញ្ជាក់ថាវិជ្ជមាន ( មានផ្ទុកសារធាតុញៀនក្នុងខ្លួន ) ។

អត្ថបទ ៖ កូនដំរី ស្រុក
រូបភាព ៖ សូរិយា០៦

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ