ព្រឹតិ្តការណ៍ថ្មីៗ

បាញ់សម្លាប់មនុស្សឆៅៗ លើស្ពានអាកាសស្ទឹងមានជ័យ កាលពីថ្ងៃ១៩ធ្នូកន្លងទៅ ហាក់គ្មានពន្លឺ!

9 ខែ មុន 551 តូ សុផល

ភ្នំពេញ ៖ ករណីបាញ់ប្រហារសម្លាប់មនុស្សឆៅៗ នៅលើលើស្ពានអាកាសស្ទឹងមានជ័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣និង២០នាទីរំលងអាធ្រាត្រ នៅចំណុច លើស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ ២៧១ ក្រុមទី២ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី ២៧នេះ កន្លងទៅ ១សប្តាហ៍ទៅហើយ តែសមត្ថកិច្ចមិនទាន់ផ្តល់សញ្ញាណណាមួយនៃកាវែកមុខឃាតករយកផ្ទន្ទាទោស ដើម្បីផ្តល់ភាពយុត្តិធម៌ជូនគ្រួសាររងគ្រោះនៅឡើយ។

គួររំលឹកដែរថាបុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងដោយមិនដឹងមូលហេតុ នៅវេលាថ្ងៃខែឆ្នាំ និងទីតាំងខាងលើ។

ជនរងគ្រោះរងការបាញ់ប្រហារនេះ ឈ្មោះ ខៀវ សុខជា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរអ្នកចម្រៀង។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ជិះរថយន្តម៉ាក Rav4 ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ។

ប្រភពអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក DUKE ពាក់ស្លាកលេខ ភ្នំពេញ1GP-9640 ចេញពីក្លឹបប្ល៊ូឡាញ ផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ គោលបំណង ត្រឡប់ទៅផ្ទះ។

ពេលធ្វើដំណើរមកដល់មុខមន្ទីរពេទ្យរុស្ស៊ី ក៏មានរថយន្តមួយគ្រឿងម៉ាក Rav4 មកពីក្រោយ ស៊ីផ្លេឲ្យ ជនរងគ្រោះអែបខាងដើម្បីវ៉ាទៅមុខ តែជនរងគ្រោះមិនព្រមអែបខាង ជនសង្ស័យបានស៊ីផ្លែជាច្រើនដង តែជនរងគ្រោះនៅតែមិនព្រមអែប លុះដល់ស្ពានស្ទឹងមានជ័យ ជនសង្ស័យបានវ៉ាពីខាងឆ្វេង ដៃជនរង គ្រោះ រួចចុចកញ្ចក់ចុះ ដកអាវុធខ្លីបាញ់សំដៅទៅលើ ជនរងគ្រោះ ត្រូវចំកខាងឆ្វេង បណ្ដាលឲ្យដួលស្លាប់ ភ្លាមៗនៅហ្នឹងកន្លែង ហើយជនសង្ស័យក៏បើករថយន្តគេចទៅបាត់ ។

សពជនរងគ្រោះត្រូវដឹកតាមរថយន្តសង្គ្រោះយកទៅកាន់ វត្តស្ទឹងមានជ័យ ហើយបន្ទាប់ពីធ្វើ កោសល្យ វិច័យរួច សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃ ណីនៅឯស្រុកកំណើតភូមិតាមួង ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង៕

ក្រសែភ្នែកមហាជនកំពុងរង់ចាំមើលចំណាត់ការសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំពោះការដុតដុតជើងតាមចាប់ឃាតករយកមកផ្តន្ទាទោសតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!